Sponsor
Pisey

Windsor John ​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់ ​AFC បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​គ្មាន​ការ​បង្កើត​ពាន​រង្វាន់ ​ASEAN Super League ​តាក​ការ​គ្រោង​ទុក​នោះ​ទេ​។

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មាន​ សហព័ន្ធ​បាល់ទាត់​មួយ​ចំនួន​​ ក្នុង​អាស៊ាន​បាន​គ្រោង​បង្កើត​ និង​ប្រមូល​ផ្ដុំ​គំនិត​គ្នា​បង្កើត​ពាន​រង្វាន់​ដែល​មាន​ក្លឹប​កំពូល​ៗ​នៅ​អាស៊ាន​ ធ្វើ​ការ​ប្រកួត​ដើម្បី​បង្កើន​ស្តង់ដារ​បាល់ទាត់​ក្នុង​តំបន់។ បែប​ណា​ក្ដី​! John បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​រវាង ​AFC និង​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី​បាន​ប្រកាស​ថា​ ព្រឹត្តិការណ៍​នេះ​នឹង​មិន​កើត​ឡើង​ទេ។

អគ្គលេខាធិការ​រូប​នេះ​បាន​និយាយ​ក្នុង​កាសែត​ The News Paper ថា​៖"​ពួក​គេ​បាន​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ ថា​ពួក​គេ​នឹង​មិន​បង្កើត​ ពាន​ ASEAN Super League នោះ​ទេ។ ការ​ពិភាក្សា​ក្នុង​បង្កើត​ពាន​ ASL​ នេះ​ចាប់​តាំង​ពី​មួយ​ទសវត្សរ៍​មុន​ម្ល៉េះ ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​ហើយ​នៅ​ឆ្នាំ ២០១៨​នេះ​មាន​ព័ត៌មាន​ថា​នឹង​បង្កើត​ការ​ប្រកួត​។

តែ​យ៉ាង​ណា​ AFC មិន​បាន​បើក​ភ្លើង​ខៀវ​សម្រាប់​ពាន​ ASL នេះ​ទេ​ ខណៈ​អ្នក​រៀបចំ​មិន​អាច​ជឿជាក់​ថា​ ព្រឹត្តិការណ៍នេះ​​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​សហព័ន្ធ​បាល់ទាត់​ AFC៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor