
Confederations Cup ពូលA កាលពីយប់ថ្ងៃទី ២៤ ខែមិថុនា ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឈ្នះនូវែលហ្សេឡង់៤ទល់០ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
៤គ្រាប់របស់ព័រទុយហ្គាល់ដែលឈ្នះ នូវែលហ្សេឡង់នេះរកបានដោយ Cristiano Ronaldo ទាត់បាល់ពិន័យ១១ម៉ែត្រនាទី៣៣ Bernardo Silva នាទី៣៨, Andre Silva នាទី៨០ និងNani នាទី៩០។ ចំណែកមួយគូរទៀតក្នុងពូលA នេះដែរ មិកស៊ិកបានឈ្នះម្ចាស់រុស្សី២ទល់១បានមកពីការរកគ្រាប់បាល់ដោយកីឡាករ Nestor Araujoនាទី៣០និង Hirving Lozano នាទី៥២ខណៈមួយគ្រាប់របស់ក្រុមខ្លាឃ្មុំទឹកកករុស្សីរកបាន Aleksandr Samedov នាទី២៥។

លទ្ធផលនេះមានន័យថា ព័រទុយហ្គាល់ និងមិកស៊ិកឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមាន៧ពិន្ទុស្មើគ្នា ខណៈនូវែលហ្សេឡង់ត្រូវធ្លាក់ហាលអាវមកផ្ទះវិញត្រឹមនេះ។