យោងតាមសេចក្ដីរាយការណ៍មួយចេញពីកងទ័ពអាកាសអាមេរិកថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ យន្តហោះទម្លាក់គ្រាប់បែក ល្បឿនលឿនជាសម្លេងម៉ាក B-1B Lancer សមត្ថភាពនុយក្លេអ៊ែរ ចំនួន ២គ្រឿង របស់បូករួមទាំងនាវាពិឃាតបំពាក់មីស៊ីលរបស់ទ័ពជើងទឹកមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅកាន់តំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីមានការសម្រេចពីរដ្ឋាភិបាលលោកដូណាល់ ត្រាំ។
ប្រភពដដែលបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងនាវាពិឃាតបំពាក់មីស៊ីសខាងលើ ទើបតែបានបញ្ជូនចេញពីមូលដ្ឋានទ័ពអាកាស Andersen Air Force ហោះហើរក្នុងរយៈ១០ម៉ោង ទៅកាន់តំបន់ Guam ឆ្លងកាត់តាមដែនទឹកមានជម្លោះ ដោយបេសកកម្មយោធាលើកនេះ ក្នុងគោលបំណង ធ្វើសមយុទ្ធរួមគ្នាជាមួយនាវាពិឃាត USS Sterett ពង្រឹងសមត្ថភាពយោធាមួយកម្រិតទៀត ចំពេលដែលតំបន់មហាសេដ្ឋកិច្ចនៅតំបន់ខាងលើកំពុងរអាក់រអួល។
គួរបញ្ជាក់ផងដែរថា នេះគឺជាការចេញធ្វើប្រតិបត្តិការមួយ រៀបចំមន្ទីរបញ្ចកោណ Pentagon ខណៈរដ្ឋាភិបាលចិន កំពុងពង្រីកអំណាចយោធារបស់ខ្លួនតាមរយៈការដាក់ពង្រាយមីស៊ីលផ្លោងនៅតំបន់ឆ្នេរភាគខាងលិច បូករួមទាំងនាវាផ្ទុកយន្តហោះ និងនាវាប្រយុទ្ធជាច្រើនគ្រឿងទៀត នៅជុំវិញកោះសិប្បនិម្មិត៕

