Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ ​ជ​ ប ថា​​ ខ្លួន​នឹង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នូវ​ការិយាល័យ​បោះឆ្នោត​ ចំនួន​ ០៩ ក្នុង​ឃុំ​បឹង​ប្រាំ​ នៃ​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ពុធ​ ស្អែក​នេះ នា​ទី​ស្តី​ការ គ ​ជ​ ប​។ នេះ​បើ​យោង​តាម​​ អ្នកនាំពាក្យ​ គ ជ ប​ បាន​​​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ម្សិលមិញ​ គ​ ជ ប​ បាន​ចាប់​ផ្ដើម​រាប់​សន្លឹកឆ្នោត​ឡើងវិញ​​នូវ​ការិយាល័យ​​​ចំនួន​២៣ នៃ​ឃុំ​ដូង​ ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​ ​បន្ទាប់​ពី​មាន​បណ្ដឹង​ពី​គណបក្ស​​ធំ​ៗ​ទាំងពីរ​​បាន​ស្នើ​ឲ្យ​រាប់​ឡើង​វិញ​។

ក្នុង​ការ​រាប់​សន្លឹង​ឆ្នោត​​​​​តាម​ការិយាល័យ​នៃ​ឃុំ​ដូង​​ឡើង​វិញ​នេះ​ គេ​សង្កេត​ឃើញ​ថា មាន​បញ្ហា​ចម្រូង​ចម្រាស់​ខ្លាំង​​ដែល​ពាក់ព័ន្ធ​នឹង​សន្លឹកឆ្នោត​មាន​ភាព​មិន​ប្រក្រតី​។ ភាព​មិន​ប្រក្រតី​នោះ​គឺ​នៅត្រង់​សន្លឹកឆ្នោត​​មាន​ការ​គូស​សញ្ញា​លើស​ពី​មួយ​​ សរសេរ​អក្សរ​-លេខ ​មាន​ចុះ​ហត្ថលេខា​​ និង​មាន​ស្នាម​ប្រឡាក់​ជា​ដើម​។​  ​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor