Jorge Sampaoli ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីនហើយនៅថ្ងៃនេះលោកនឹងដឹកនាំក្រុមជម្រើសជាតិពពកសនៅអាមេរិកខាងត្បូងមួយនេះប្រកួតមិត្តភាពអបអរសាទរចំណងមិត្តភាពជាមួយសិង្ហបុរី។
តែអ្វីដែលភ្ញាក់ផ្អើល លោកបានបញ្ចេញជម្រើសដំបូង១១នាក់សម្រាប់ត្រៀមជួបក្រុមតោនៅអាស៊ីអាគ្នេយ៍ ហើយគឺវាជាទម្រង់លេងដ៏ចម្លែកបំផុតគឺ ខ្សែការពារ២ និងប្រយុទ្ធ៥នាក់។ អតីតគ្រូបង្វឹក Sevilla និងជម្រើសជាតិឈីលី បានដឹកនាំក្រុមទើបឈ្នះប្រេស៊ីល១ទល់០កាលពីដើមខែនេះ ហើយពេលប៉ះសិង្ហបុរីរូបលោកបានដាក់កីឡាករមិនសូវល្បីភាគច្រើន។
មនេះជាជម្រើសដំបូង១១នាក់របស់អាហ្សង់ទីន៖
អ្នកចាំទី៖ Romero
ខ្សែការពារ៖ Fazio, Mammana
ខ្សែបម្រើ ៖ Acuna, Biglia, Salvio
ខ្សែប្រយុទ្ធ៖ Di Maria, Dybala, Lanzini, A. Gomez, Correa៕
