ការចាកចេញរបស់លោក អ៊ិត សេដ្ឋា នេះ គឺទាំងមិនទាន់ សម្រេចបំណងចុងក្រោយ ដែលលោកតែងតែខ្វល់ គឺលោកបារម្ភពីអនាគតកូនៗ ដោយកូនរបស់គាត់មិនទាន់ពេញវ័យនៅឡើយ កូនស្រី០២នាក់ និងប្រុសម្នាក់ ដែលពិកា និងជាពិសេសគឺម្ដាយ ដែលមានវ័យចាស់ជរាថែមទៀតផង ខណៈដែលសព្វថ្ងៃកំពុងស្នាក់នៅផ្ទះជួលនៅឡើយ និងកាលពីកន្លងមកគឺទទួលបានការផ្គត់ផ្គង់ ជីវភាពគ្រួសារ ពីគាត់ម្នាក់ឯងគត់ និងសង្ឃឹមថាអាចមានផ្ទះផ្ទាល់ខ្លួនមួយ កុំឲ្យមានការជួលគេជាបន្តទៀត។
ជាការត្រេកអរ ចំពោះក្រុមគ្រួសារលោក អ៊ិត សេដ្ឋា គឺ ឯកឧត្តម ហ៊ុយ វណ្ណៈ នឹងជួយកូនច្បងឲ្យមានកាងារធ្វេី នេះបើយោងតាមការចុះផ្សាយពី ផេគ CNC TV ៖
ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រាប់កូនច្បងបងអ៉ិតសេដ្ឋា ថា នឹងជួយអោយប្អូនមានកាងារធ្វេី
ដោយឡែកទាក់ទងនឹងគណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុយ វណ្ណៈ ក៍បានបញ្ចេញសារទាក់ទងនឹងលោក អ៊ិត សេដ្ឋា ដែរ ៖
ខ្ញុំរំជួលចិត្តណាស់ដែលបាត់បង់ បងប្រុស អ៊ិត សេដ្ឋា។ ពេលហែរបក្សជាមួយគ្នា បង នៅរឹងមាំ! ហើយម្សិលមុិញ ទោះបីមានការរវល់នឹងការបោះឆ្នោត តែយើងបានខិតខំនាំ បង ទៅមន្ទីរពេទ្យ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រាប់ថា នឹងបន្តជួយ បង ទៀត! តែអកុសល ១៥នាទីក្រោយមក បង បានលាពីយើងទៅដោយគ្មានវិលវិញ។ ខ្ញុំខ្លោចចិត្តណាស់ ដែលបុគ្គលល្បីល្បាញ១រូប តែទីបំផុត គ្មានសល់អ្វីទាំងអស់សម្រាប់ជីវិតគឺ បង បានលាកចាកលោកពីយើងទៅ ដោយបន្សល់ទុកកូនកំព្រា៣នាក់នៅអាយុក្មេងខ្ចី និងម្តាយជរា ដែលសូម្បីតែផ្ទះសម្បែងក៏គ្មានផង។ អ្នកស្លាប់ គឺផុតទុក្ខ! តែអ្នករស់ នៅស្ពាយអំរែកធ្ងន់ណាស់ដើម្បីអនាគតក្មួយៗដ៏ខ្ចីសេចក្តីនេះ។ យើងនឹងជួយកូនស្រីបង ឲ្យបានការងារធ្វើ ដើម្បីបានថវិកាបង់ថ្លៃផ្ទះជួល និងមើលថែប្អូនៗ និងលោកយាយ...! យើងមិនអស់ចិត្តសោះ! ថ្ងៃនេះម៉ោង ៤រសៀលរូបកាយបង រលាយចាកលោកហើយ! សូម បងសេដ្ឋា អញ្ជើញទៅឲ្យបានស្ងប់ បងប្រុស!





