
រាជធានីភ្នំពេញ៖ លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មី គ្រុប បានផ្តល់អំណោយជាផ្លូវបេតុងចំនួន៣ខ្សែ ប្រវែង ៣១០០ម៉ែត្រ ដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ផ្លូវទាំងនោះរួមមាន៖
-ខែ្សទី១ មានទទឹង ១២ម៉ែត្រ ១៦ម៉ែត្រ និងបណ្ដោយប្រវែងប្រមាណជាង ១៧០០ម៉ែត្រ ឆ្លងកាត់ភូមិ ត្រពាំងជើងស្រុក និង ភូមិ ត្រពាំងមាន។
-ខ្សែទី២ ទទឹង ៣០ម៉ែត្រ និងបណ្ដោយប្រវែងប្រមាណជាង ១២០០ម៉ែត្រ ឆ្លងកាត់ភូមិ វិមានទ្រុង ភូមិត្រពាំងស្រុក និង ភូមិ ជាងទង។
-ខ្សែទី៣ ទទឹង៨ម៉ែត្រ និងបណ្តោយប្រវែងប្រមាណជាង២០០ម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងជើងស្រុក។