Sponsor
Pisey

យន្តហោះ​ប្រយុទ្ធ​របស់​អង្គការ​ណាតូ (NATO) ​មួយ​គ្រឿង​ ត្រូវ​បាន​កង​កម្លាំង​អាកាស​រុស្ស៊ី​ហោះ​ប្រដេញ​តាម​ ខណៈ​ដែល​យន្តហោះ​នេះ​ព្យាយាម​ហោះ​ស៊ើបការណ៍​មូលដ្ឋាន​ទ័ពអាកាស​ទីក្រុង​ម៉ូស្គូ​ ។

យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​កើតឡើង​ ចំ​ពេល​ដែល​យន្តហោះ​ប្រយុទ្ធ​ណាតូ​ហោះ​ហើរ​ឆ្លងកាត់​ដែន​អាកាស​អន្តរជាតិ​ កំពង់​ផែ​ Kaliningrad​ ក្នុង​សមុទ្រ​បាល់តិច​ ដែល​ត្រូវ​បាន​រដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ​លោក ​Sergei Shoigu​ សម្រេច​ឲ្យ​កម្លាំង​របស់​ខ្លួន​ហោះ​តាម​ប្រមាញ់​ ក្រោយ​មក​ភាគី​បង្កហេតុ​ក៏​ព្យាយាម​គេច​ខ្លួន​ទៅ​ឆ្ងាយ​។

ទន្ទឹម​គ្នា​នេះ​ដែរ​ណាតូ​បាន​ឆ្លើយតប​វិញ​ថា​ ខ្លួន​មិន​បាន​ហោះ​គេ​ខ្លួន​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ពួកគេ​ប្រយុទ្ធ​តទល់​គ្នា​ជាមួយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន​ ៣​គ្រឿង​ ដែល​ធ្វើ​សកម្មភាព​បំពាន​នៅ​តំបន់​មាន​ជម្លោះ​។ យ៉ាងណាមិញ​ទីក្រុង​ម៉ូស្គូ​អះអាង​ថា ណាតូ​កំពុង​បង្កហេតុ​ ប្រឆាំង​ទៅ​លើ​សមុទ្រ​បាល់តិច ទើប​បង្ខំ​ឲ្យ​មាន​ការ​ឆ្លើយតប​បែប​នេះ៕​ 

គួរ​បញ្ជក់​ផង​ដែរ​ថា​ តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​២១ ម្សិលមិញ​ ដោយ​យន្ត​ប្រយុទ្ធ​ណាតូ​មួយ​គ្រឿង​ម៉ាក​ F-16 ​ហោះ​សំដៅ​ទៅ​កៀក​យន្តហោះ​ចម្បាំង​របស់​ក្រសួង​ការពារជាតិ​លោក​ Shoigu​ ជា​ហេតុ​ធ្វើឲ្យ​​យន្តហោះ​រុស្ស៊ី​ប្រភេទ​ Su-27 ​ធ្វើ​ប្រតិកម្ម​វាយបក​វិញ​ភ្លាមៗ ខណៈ​ដែល​ F-16​ ព្យាយាម​គេច​ខ្លួន​៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor