Sponsor
Pisey

សិល្បៈ ៖ តារា​សម្ដែង​ និង​ពិធី​ករ​លោក​ ម៉ា ដូណា ​បាន​ធ្វើ​ពិធី​ខួប​កំណើត​ច្រើន​លើក​មក​ហើយ​ ឆ្នាំ​នេះ​លោក​ក៏​បាន​ប្រកាស​ត្រៀម​ធ្វើ​ពិធី​ដដែល​នេះ​គម្រប់​អាយុ​២៦​ឆ្នាំ​ ដោយ​បាន​ហៅ​ភ្ញៀវ​ចំនួន​៤០០​នាក់​ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ស្លៀកពាក់​ពណ៌​ខ្មៅ​ ព្រោះ​ពិធី​ខួប​កំណើត​នេះ​ជា​ពិធី​លើក​ចុងក្រោយ​សម្រាប់​រូប​លោក​ គឺ​លោក​លែង​ធ្វើ​បន្ត​ទៀត​ហើយ​។

ក្នុង​ធៀប​អញ្ជើញ​ភ្ញៀវកិត្តិយស​លោក​ ម៉ា ដូណា ​បាន​បញ្ជាក់​ថា ​ពិធី​ខួប​កំណើត​របស់​លោក​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ជួប​ជុំ​ភ្ញៀវ​វេលា​ម៉ោង​៦:០០ ​នៅ​ភោជនីយដ្ឋាន​ ហេបភី​ កោះ​ពេជ្រ​។តារា​ស្ទើរ​ភេទ​រូប​នេះ​បន្ត​ថា​ ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​គឺ​លោក​ធ្វើ​ជា​លើក​ចុង​ក្រោយ​ គឺ​លោក​ឈប់​ធ្វើ​ខួប​ត្រឹម​អាយុ​២៦​ឆ្នាំ​តែម្ដង​ ដូច្នេះ​ហើយ​ទើប​លោក​ហៅ​ភ្ញៀវ​ច្រើន​ និង​សុំ​ឲ្យ​អ្នក​មក​ចូល​រួម​ស្លៀកពាក់​ខ្មៅ​។

ការ​ប្រកាស​ធ្វើ​ខួប​ជា​លើក​ចុងក្រោយ​ និង​ស្លៀកពាក់​ពណ៌​ខ្មៅ​នេះ​ លោក​ ម៉ា ដូណា ​ប្រាប់​ថា ​មិនមែន​ជា​សញ្ញា​មិន​ល្អ​អី​ទេ ​គឺ​មក​ពី​លោក​យល់​ថា ​ការ​ស្លៀកពាក់​ខ្មៅ​គឺ​ស្អាត​ឆ្លុះ​សាច់​ លាក់​រាង​ នេះ​គឺ​ជា​អ្វី​ដែល​លោក​ចង់​បាន​ និង​ឃើញ​ទិដ្ឋភាព​ខួប​កំណើត​ចុង​ក្រោយ​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ​ដែរ​លោក ម៉ា ដូណា ​មិន​បាន​ប្រាប់​ពី​ខ្ទង់​ចំណាយ​ទេ​ ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា​ ការ​ចំណាយ​មិនទាន់​អាច​កំណត់​បាន​នៅ​ឡើយ ​លុះត្រាតែ​ចប់​កម្មវិធី​ទើប​ដឹង​ច្បាស់​៕

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor