Sponsor
Pisey

ជីវិតពិតជាមិនទៀតទាត់មែន ហើយការចាកចេញ​ទៅរបស់ម្នាក់ៗ តែងតែ​ធ្វើឲ្យបងប្អូន មិត្តភក្កិមានការអាឡោះអាល័យជាពន់ពេក តែអ្វីដែលកាន់តែក្ដុកក្ដួល និងមិននឹកស្មានជាងនេះទៀតនោះ គឺយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Jino Tu បានរៀបរាប់អំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧ ល្ងាចមិញ នេះ ដែលបណ្ដាលឲ្យគូស្នេហ៍មួយគូស្លាប់យ៉ាងអាណោចអាធ័មជាមួយគ្នាតែម្ដង ។

ដែលបានបង្ហោះរៀបរាប់ដោយបានសរសេរថា “មិននឹកស្មានវានឹងកើតឡើងសោះ ប្អូនៗទាំងពីរនាក់ដែលជាគូនឹងគ្នាបានលាចាកទៅហើយ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ នៅស្រុកស្រែអំបិល ខេត្តកោះកុង សូមអោយវិញ្ញាណអ្នកទាំងពីរទៅអោយបានសុខ”

ប្រភពហ្វេសបុកខាងលើនេះបានបន្តទៀតថា “ប្អូនទាំងពីរស្រឡាញ់គ្នាយូរណាស់ដែរ​ មានគំរោងនឹងរៀបការជាមួយគ្នា​ មិត្តភក្តិបងប្អូនរងចាំថ្ងៃល្អរបស់ពួកគាត់ទាំងពីរ​ តែអកុសលពួកគាត់ទាំងពីរបានលាចាកមិត្តភក្តិ​ បងប្អូនទៅហើយ​ ។​ ទោះពួកគាត់មិនមានជីវិតក៏ដោយ​ តែចុងក្រោយប្អូនទាំងពីរបានស្លៀកពាក់ជាកូនកំលោះ​ ក្រមុំ​ ដោយប៉ាម៉ាក់និងបងប្អូនទាំងសងខាងដឹងលឺ​ គឺបានធ្វើវាឡើងដើម្បីបំពេញនូវក្តីប៉ងប្រាថ្នារបស់ពួកគាត់ទាំងពីរពេលដែលនៅរស់​ ។​ សូមជាតិក្រោយកុំអោយដូចជាតិនេះណាប្អូន.. នេះពិតជាគូមែន”

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor