Sponsor
Pisey

សិល្បៈ ៖ ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ចម្រៀង​យុវវ័យ​លោក​ សុគន្ធ ថេរ៉ាយុ ​ចាប់​ដៃ​កញ្ញា​ ស៊ូ ស៊ីរីកា​ ច្រៀង​បទ​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍​បទ​ "មក​ភ្នំពេញ​រក​សង្សារ​" បទចម្រៀង​មួយ​បទ​នេះ​ដ្បិតតែ​មិនទាន់​បាន​ចេញ​លក់​ MV ​តែ​ពេល​ចេញ ​Trailer​ នៅ​លើ ​Page Official Town Production​ ភ្លាម​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​ទាំង​ពីរ​រូប​បង្ហើប​ការ​រំពឹង​ទុក​ថា ​បទ​ចម្រៀង​មួយ​បទ​នេះ​ពួក​គេ​សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល ​Full MV ​បាន​ចេញ​ទាំង​ស្រុង។​

លោក​ សុគន្ធ ដេរ៉ាយុ ​បាន​ប្រាប់​ Kqube.net ​ថា​ បទចម្រៀង ​"មក​ភ្នំពេញ​រក​សង្សារ​" ពិត​ជា​ប្លែក​សម្រាប់​រូប​លោក​ ព្រោះ​ជា​ការ​ចាប់ដៃ​គូ​ដំបូង​ជា​មួយ​កញ្ញា​ ស៊ូ ស៊ីរីកា​ ហើយ​បទ​នេះ​ក៏​មាន​ការ​គាំទ្រ​ខ្លាំង​ ព្រោះ​ MV​ ថត​បាន​ល្អ​ ម្យ៉ាងទៀត​សំឡេង​ពួក​យើង​ក៏​ស៊ី​គ្នា​ ដែល​ឲ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​ទាក់​ទាញ។​

តារា​ល្បី​រូប​នេះ​បន្ត​ថា​ ទាំង​រូប​លោក​ និង​កញ្ញា​ ស៊ូ ស៊ីរីកា គឺ​គិត​ដូច​គ្នា​ថា ​នៅ​ពេល​ទទួល​បាន​លទ្ធផល​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​គាប់​ចិត្ត​ដូច្នេះ​ពួក​យើង​កាន់​តែ​មាន​ចិត្ត​ចង់​ឡើង​បង្ហាញ ​Show​ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មាន​អ្នក​គាំទ្រ​សំណូមពរ​ច្រើន​ ប៉ុន្តែ​មួយ​រយៈ​នេះ​សុខភាព​លោក​មិន​សូវ​ល្អ​ ទើប​មិន​ទាន់​ហ៊ាន​ឡើង​សម្ដែង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor