
ពិតជាចម្លែកណាស់! នាពេលថ្មីនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញគ្រោងឆ្អឹងរបស់សាកសពមួយឲ្យឈ្មោះថា MUMMY ដោយជឿជាក់ថា ជាភស្តុតាងនៃជនអន្តោប្រវេសន៍ ដែលស្ថិតនៅជិតទីក្រុង Nazca ប្រទេសប៉េរូ។ សាកសពនេះមានម្រាមតែដៃ០៣ ប៉ុណ្ណោះ ចំណែកឆ្អឹងក្បាលវិញ គឺមានលក្ខណៈអាថ៌កំបាំងបំផុត។
អ្នកស្រាវជ្រាវបាននិយាយថា "MUMMY គឺគ្រាន់តែជាគំរូប្លាស្ទិកមួយដែលបញ្ជាក់អំពីឯកសារខ្លីមួយ ខណៈដែលលោកវេជ្ជបណ្ឌិត Konstantin Korotkov និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Saint-Petersburg លើកឡើងថា លក្ខណៈពិសេសទាំងនេះមិនមែនជាការខូចទ្រង់ទ្រាយរាង្គកាយនោះទេ ប៉ុន្តែបុគ្គលនោះគឺជា សត្វលោកប្រភេទមួយទៀត" ។
អ្នកនិពន្ធបុរាណវិទ្យាលោក Alicia McDermot ក៏បានចូលរួមបកស្រាយផងដែរថា វាជារឿងសំខាន់ដែលយើងចង់ដឹង ចង់ឃើញ ប៉ុន្តែនៅតែមានការសង្ស័យ ដូច្នេះយើងគួរតែរក្សាគំនិតបើកចំហ ដើម្បីសិក្សាស្វែងយល់បន្ត ទោះបីជាវាហាក់ដូចជាមិនគួរឲ្យជឿថា ជាការរកឃើញថ្មីក៏ដោយ។
បើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញ គ្រោងសាកសពចម្លែកខាងលេចឡើងនៅចន្លោះឆ្នាំ២៤៥ -៤១០ គ.ស ដោយផ្អែកលើការធ្វើតេស្ត៕
ប្រភព៖ Dailymail
