
រាជធានីភ្នំពេញ៖ ឧកញ៉ា ឌួង ឆាយ ពីក្មេងដែលធ្លាប់ដើរបង្ករឿងហិង្សាធ្វើឲ្យឪពុកម្តាយ ឈឺក្បាលវិលមុខនោះ ពេលនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរមុខអនាគតអ្នកដឹកនៅថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិជិត ១ពាន់នាក់ ថា បានប្រែក្លាយជា ក្មេងល្អ ចេះធ្វើការងារជួយដល់សង្គម ដែលធ្វើឲ្យមនុស្សជាច្រើនសរសើរ គាំទ្រ និងចូលផ្តល់យោបល់ល្អៗឲ្យ ឌួង ឆាយ រាល់ការLive ហ្វេសប៊ុកម្តងៗមិនដាច់។
ការសរសើររបស់សម្ដេចតេជោនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្ម សិក្សាការីជាន់ខ្ពស់-មធ្យម របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ខណៈដែលសម្ដេចតេជោមានប្រសាសន៍ ពីរឿង "ប្តីសក្តិ៣ ប្រពន្ធ៤សក្តិ ឯកូនសក្តិ ៥" ដែលរឿងនេះសម្ដេចស្អប់មិនចង់ឲ្យមានទេ។