ករណីគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៧ បណ្ដាលឲ្យគូស្នេហ៍មួយគូ ស្លាប់ទាំងពីរនាក់ បានធ្វើឲ្យ ក្រុមគ្រួសារទាំងសង្ខាង មានការរន្ធត់ចិត្ត និងស្រណោះជាពន់ពេក រួមទាំងមិត្តភក្កិ ក៍ដូចជាអ្នកដែលលេងហ្វេសប៊ុក ទាំងឡាយ ក៍មានការ ចូលរួមរំលែកទុក្ខជាច្រើន នូវរឿងមួយនេះផងដែរ ។ ដោយសារតែការស្រលាញ់ របស់គូស្នេហ៍អភ័ព្វនេះ ទើបធ្វើឲ្យគ្រួសារទាំង សង្ខាងប្រារព្វពិធី បុណ្យសពជាមួយគ្នាតែម្ដង។
នៅក្នុងកម្មវិធីបុណ្យនោះយើងឃើញថា ក៍មានវត្តមាន ម្ចាស់បទ « បុរសម្នាក់នេះសំខាន់នៅពេលណា » មកចូលរួមផងដែរ ក្នុងនាមជាមិត្តភក្កិ នៃគូស្នេហ៍នេះ ហើយលោកក៍បានបំពេញបំណងគូស្នេហ៍ទាំងពីរនាក់នេះ ដោយច្រៀងចម្រៀងឲ្យពួកគេស្ដាប់ឲ្យចប់ ៖
វាថាចង់ស្តាប់ញុំច្រៀងបទនឹងឱ្យចប់តែញុំច្រៀងមិនដែលចប់😂😂😂ថ្ងៃនេះច្រៀងឱ្យពួកម៉ាក់ស្តាប់ឱ្យចប់😘😘😘 ចង់ស្តាប់សំខាន់អត់ដែលសរសើរអញម៉ាម៉ាត់ចាំទុក😂 សំខាន់បានមកសុីការហ្អែង ស្រលាញ់គ្នាដល់ចាស់កោងខ្នងវើុយ👫💏 13/06/2017wedding Virot Meas chea srey touch
សូមទស្សនាវីដេអូ៖

