ប្រភពពីគណនីហ្វេសប៊ុក លោកផែង វណ្ណៈ ៖ ព្រឹកមិញនេះ ប្រជាពលរដ្ឋជាច្រើនដែលរស់នៅអគារប៊ូឌីញបានសម្រុកទៅជួបឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយបានបង្ហាញការស្រលាញ់ និងរំភើបចិត្តរហូតស្រក់ទឹកភ្នែក ព្រោះយុទ្ធសាស្ត្រឈ្នះឈ្នះ ក្នុងការដោះស្រាយសំណងដល់ពួកគាត់ក្នុងអភិវឌ្ឍន៍អាគារប៊ូឌីញ រហូតពួកគេាត់ព្រមចាកចេញដោយសន្តិវិធី ។
ក្នុងពិធីជួបជុំពិសារនំបញ្ចុកចំនួន២តោន របស់ឯកឧត្តម ជា សុផារ៉ា ជាមួយបងប្អូនប្រជាពលរដ្ឋនៅប៊ូឌិញព្រឹកមិញបានធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណោះស្រាយប្រកបដោយតម្លាភាពដែលពលរដ្ឋស្ម័គ្រចិត្តចាកចេញដោយគ្មានការបង្ខិតបង្ខំ ។
អាជ្ញាធររាជធានី-ខេត្ត ឬ ស្ថាប័នដ៏ទៃគួរយកគំរូដំណោះស្រាយ ឈ្នះ ឈ្នះ របស់ឯកឧត្តម ជា សុផារ៉ា ដើម្បីបញ្ចៀសបញ្ហាក្រោមពាក្យរឹះគន់អភិវឌ្ឍន៍កន្លែងណារាស្ត្រស្រក់ទឹកភ្នែកកន្លែងនោះ ?
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះពលរដ្ឋសហគមន៍ប៊ូឌីញ ស បានចាប់រើសសម្ភារៈជាបណ្ដើរៗហើយ បន្ទាប់ពីបានយល់ព្រមលក់ឲ្យក្រុមហ៊ុនជប៉ុនដែលមានការសម្របសម្រួលពីក្រសួងដែនដីក្នុង ១ម៉ែត្រការ៉េ តម្លៃ ១៤០០ដុល្លារ រួមទាំងលក្ខខណ្ឌអត្ថប្រយោជន៍ជាច្រើនទៀត។












@Amapapa.News
