ប្រភពពីលោក William Guang : សុំអាជ្ញាធរជួយអន្តរាគមន៍ «ចាប់វាអោយបាន»
ប្អូនស្រីម្នាក់កំពុងបេីករថយន្តត្រូវជនដៃដល់ជែងរថយន្តមកប៉ះហេីយបាញ់មួយគ្រាប់គម្រាម និងរត់បាត់ស្រមោលដោយសុវត្ថិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់គាត់ស្នេីរសុំអោយខ្ញុំជួយបង្ហោះដេីម្បីរកយុត្តិធម៌ជូនគាត់
សម្ដីគាត់
នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង១៧:៥៨នាទី នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ មានឡានបាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AM 2762 មួយគ្រឿងបើកបរដោយជនមិនស្គាល់មុខ ទិសដៅស្របគ្នា បានជិះមកវ៉ាខាងស្តាំដៃហើយបុកកញ្ចក់ឡានខ្ញុំ ពេលនោះខ្ញុំបានជិះតាមហើយស៊ីផ្លេអោយគាត់ឈប់ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន បើកកញ្ចក់ឡានហើយបាញ់មួយគ្រាប់បំរុងសំឡាប់តែម្តង សំណាងហើយដែលមិនត្រូវ បន្ទាប់មកឡាននោះក៏អែបស្តាំហើយអ្នកបើកបរចេញមកក្រៅកាន់កាំភ្លើងជាប់នឹងដៃរងចាំឡានពួកខ្ញុំដែរអែបស្តាំឈប់នៅក្រោយឡានរបស់ជនបង្កហេតុ ដោយសារតែភាពភ័យខ្លាចពេកពួកខ្ញុំក៏បកឡានថយក្រោយដើម្បីរកទីតាំងសុវត្ថិភាព គ្រប់សកម្មភាពទាំងអស់មាននៅក្នុងកាមេរ៉ាសុវត្ថិភាពជាភស្តុតាង ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរពិតជាគ្មានតំលៃមែនទេ?
«បេីចាប់មិនបានទៀត ឈប់ធ្វេីប៉ូលីសហេីយទៅធ្វេីស្រែចុះ»
សូមជម្រាបជូនថា ក្រោយពីមានការចុះផ្សាយយ៉ាងព្រោងព្រាត ក្នុងនោះដែរសារព័ត៌មាន Freshnews ក៍បានផ្សាយផងដែរគឺទាក់ទងនឹងអត្តសញ្ញារបស់ជនដៃដល់រូបនេះ៖
រថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាមគេទៀតនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឲ្យដឹងថា គឺមានឈ្មោះ លឹម ចំណាន អាស័យដ្ឋាន នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តផលិតឆ្នាំ២០០៤ លេខម៉ាស៊ីន៖ 2AZ7808093 លេខតួ៖ 4T1BE30K14U891567 ជាប្រភេទរថយន្តទេសចរណ៍។
