Sponsor
Pisey

យន្ត​ហោះ​ AirAsia X​ ដែល​ហោះហើរ​ពី​ទីក្រុង​ Gold Coast​ ប្រទេស​អូស្ត្រាលី​ ទៅ​ប្រទេស​សិង្ហបុរី​ ត្រូវ​បាន​ចុះចត​ភ្លាម​ៗ​ នៅ​ពេល​ជួប​គ្រោះថ្នាក់​ ដោយ​សារ​សត្វ​ចាប​ ២ក្បាល​ហោះ​ចូល​ម៉ាស៊ីន​ ដែល​បណ្ដាល​ឲ្យ​ម៉ាស៊ីនមិន​អាច​ដំណើរ​ការ​​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៧។

នៅ​វេលា​ម៉ោង​ ២២:២០(ម៉ោង​ក្នុង​ស្រុក​) ជើង​ហោះហើរ​ D7207​ របស់​ក្រុមហ៊ុន​ AirAsia X​ ដែល​មាន​អ្នក​ដំណើរ​ ៣៤៥នាក់​ និង​អ្នក​បម្រើ​ការងារ​លើ​យន្ត​ហោះ​ចំនួន​ ១៤នាក់​ ត្រូវ​បាន​ចុះ​ចត​នៅ​ប្រលានយន្តហោះ​នៅ​ក្នុង​រដ្ឋ​ Brisbane ដោយ​សារ​តែ​​ម៉ាស៊ីន​យន្តហោះមិន​អាច​ដំណើរការ​​ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​។ ក្នុង​ហេតុការណ៍​នេះ​មិន​មាន​អ្នក​ស្លាប់​ និង​រង​របួស​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៤​ មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ AirAsia​ នៅ​មហា​សមុទ្រ​ Java Sea​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ ១៦២នាក់​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​នោះ​៕

សូម​មើល​វីដេអូ​ខាង​ក្រោម​៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor