Sponsor
Pisey

ម៉ាឡេស៊ី​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​ឈរ​ឈ្មោះ​​បេក្ខភាព​ម្ចាស់​ផ្ទះ​ World Cup 2034 ខណៈ​មួយ​រយៈ​កាល​មុន​ ប្រទេស​មួយ​នេះ ​នឹង​នាំ​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​ដូច​ជា៖ ឥណ្ឌូណេស៊ី​ និង​សិង្ហបុរី​ចូល​រួម​ឈរ​បេក្ខភាព​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup។

តាម​ប្រភព​ពី​វៀតណាម ការ​សម្រេច​ដក​ខ្លួន​ចេញ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ បន្ទាប់​ប្រធាន​បាល់ទាត់​ម៉ាឡេស៊ី មិន​សប្បាយ​ជាមួយ​នឹង​ច្បាប់ ដែល​បដិសេធ​ប្រព័ន្ធ​បោះ​ឆ្នោត​ខ្លះ​ៗដែល​ធ្វើ​ឲ្យ​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ី​ក្នុង​​ SEA Games 2017។

គ្រាន់​តែ​ម៉ាឡេស៊ី​ចាប់​ផ្ដើម​ដក​ខ្លួន​ចេញ​ភ្លាម​ សហព័ន្ធ​បាល់ទាត់​ថៃ​ ក៏​បាន​បង្ហាញ​គោល​បំណង​ចង់​ដឹកនាំ​ការ​ប្រកួត ​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ World Cup 2034 ។ លោក Somyot Poompanmoung  ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ​បាន​និយាយ​ថា​៖“​គោល​បំណង​របស់​យើង​គឺ​ជា​ម្ចាស់​ផ្ទះ​២០៣៤​ World Cup ដែល​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​នៅ​លើ​សាកល​លោក។ នេះ​នឹង​ពង្រឹង​វិស័យ​បាល់ទាត់​ថៃ​ឲ្យ​កាន់​តែ​ខ្លាំង​"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor