ប្រធានាធិបតី ចិន លោក Xi Jinping បានចូលមកដល់ទីក្រុងម៉ូស្គូ ក្នុងជំនួបមិត្តភាពទ្វេភាគី។ ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា នេះគឺជាការប្រជុំលើកទីបីហើយក្នុងឆ្នាំ២០១៧ ដោយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានធ្វើដំណោះមកដល់ប្រទេសរុស្ស៊ីហើយ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតី លោក Vladimir Putin រយៈពេលពីរថ្ងៃ ស្ដីអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដើម។
តាមរយៈការផ្ដល់កិច្ចសម្ភាសន៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោក Xi Jinping បានលើកឡើងដំបូងគេពី ការសម្រេចចិត្តរបស់រដ្ឋាភិបាល អាមេរិក និង កូរ៉េខាងត្បូង ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយនិយាយថា "វានឹងធ្វើឲ្យរំខានដល់សន្តិសុខនៅក្នុងតំបន់ និងគំរាមកំហែងដល់ប្រទេសជាច្រើនទៀត គឺមិនអាចធ្វើអីកូរ៉េខាងជើងបានឡើយ"៕


