Sponsor
Pisey

រូបមន្តជីវិតដែលលោកអ្នកមិនគួររំលង ប្រសិនបើលោកអ្នកចង់រស់នៅដោយសេចក្ដីសុខ ថ្លៃថ្នូរ និងទទួលបានការគោរព ក៍ដូចជាការស្វែងយល់ពីការរស់នៅនៃជីវិត ខាងក្រោមនេះជារូបមន្តទាំងស្រុងដែលដកស្រង់ពី ព្រះច័ន្ទ៖

ល្ងង់+ឧស្សាហ៍ = នឿយហត់

ល្ងង់+លោភលន់ = រងគ្រោះ

ល្ងង់ + ខ្ជិល= ក្រលំបាកតោកយ៉ាក

ល្ងង់ + សំភារៈនិយម = អស់គូថខោ

ល្ងង់ + យឺត = ស្ពឹក

ល្ងង់ + តក់ក្រហល់ = ភ្លាំងភ្លាត់

ល្ងង់ + អត់ធ្មត់ = ដល់គោលដៅតែយឺតបន្តិច

ល្ងង់ + អត់ធ្មត់ + ឧស្សាហ៍ = អាចមានមុខមានមាត់បានហ្នឹងគេដែរ

ល្ងង់ + ស្មោះត្រង់ = មេត្តា

ល្ងង់ + កតញ្ញូ = វត្ថុសក្តិសិទ្ធិជួយថែរក្សារ

ល្ងង់ + រៀនសូត្រ = មិិនល្ងង់

ឆ្លាត +ឧស្សាហ៍ = ភាពជោគជ័យ

ឆ្លាត + អត់ធ្មត់ = សេចក្តីចំរើន

ឆ្លាត + ខ្ជិល = កេងប្រវ័ញ្ចគេ

ឆ្លាត + ខ្ជិល +លោភលន់ = កំពូលកេងប្រវ័ញ្ច

ឆ្លាត + ឱកាស = ដុះស្លាប

ឆ្លាត + ឱកាស + ឧស្សាហ៍ = ជិះមីសស៊ីល

ឆ្លាត + កតញ្ញូ = សប្បុរស

ឆ្លាត + ស្មោះត្រង់ = កំពូលមនុស្ស

ឆ្លាត + មិនរៀនសូត្រ = មិនឆ្លាត

លោភលន់ + ខ្ជិល= ជីវិតត្រូវអស់ជាមួយនិងការរកផ្លូវកាត់

លោភលន់ + ឧស្សាហ៍ = មាន

លោភលន់ + ខឹង = ជម្ងឺបេះដូង

ខឹង + ស្អប់ = ភ្លើងក្នុងទ្រូង

ខឹង + អហោសិកម្ម = ឋានសួគ៌

ស្រលាញ់ + ឈ្លក់វង្វេង = ឧបាទាន

ស្រលាញ់ + ចិត្តក្តៅ = ទុំមុនស្រគាល

ស្រលាញ់ + ចិត្តត្រជាក់ = ស្រលាញ់គ្នាដល់ចាស់សក់ស្កូវ

ស្រលាញ់ + យល់ = ស្នេហ៍ស្មោះ

ស្រលាញ់ + យល់ + អត់ឱន = ស្នេហ៍ពិតឥតខ្លែងក្លាយ

ស្រលាញ់ + អត់ធ្មត់ = ត្រជាក់ត្រជុំ

ស្រលាញ់ + ខូចចិត្ត = រសជាតិជីវិត

ខូចចិត្ត + ស្រា = ពន្យាពេលនៃការឈឺចាប់

ខូចចិត្ត + យល់ = បង្រួញពេលវេលាឈឺចាប់

ខូចចិត្ត + មេត្តា = លែងខូចចិត្ត

ចំណេះ + សេចក្តីលោភលន់ = មោហៈ

ចំណេះ + ឈ្លក់វង្វេង = ដកខ្លួនមិនរួច

ចំណេះ + ចរិយាសាស្ត្រ = ប្រាជ្ញា

ស្មារតី + ប្រាជ្ញា = សេចក្តីចម្រើន

ការស្រមើស្រមៃ + គំនិតឆ្នៃប្រឌិត = ការបង្កើតនូវអ្វីដែលថ្មី

ការស្រមើស្រមៃ + មោហៈ = បង្កើតសោកវិនាសកម្ម

ការស្រមើស្រមៃ + អារម្មណ៍អវិជ្ជមាន = សោកសៅ

បញ្ហា + ខ្វល់ខ្វាយ = បញ្ហា + ខ្វល់ខ្វាយ

បញ្ហា + វិភាគ = កាត់បន្ថយបញ្ហា

ចិត្តត្រជាក់ + ប្រយ័ត្នប្រយែង = សំរេចជាស្ថាពរ

តក់ក្រហល់ + មានផែនការ = រត់ជំពប់

តក់ក្រហល់ + គ្មានផែនការ = រត់តែមួយកន្លែង

មាន + មេត្តា = បុណ្យ

មាន + ធម៌ = កុសល

ធ្វើបុណ្យ + កេរ្តិ៍ឈ្មោះ = ទូលភ្នំ

ធ្វើបុណ្យ + ជាតិក្រោយ = ការដាក់ទុន

ធ្វើបុណ្យ + មេត្តា = ជ្រះថ្លា

មិនយល់ + មិនធ្វើចិត្តអោយជ្រះស្រឡះ = ឧបាទាន

យល់ + មិនធ្វើចិត្តអោយជ្រះស្រឡះ = ជាប់ច្រវ៉ាក់

យល់ + ធ្វើចិត្តអោយជ្រះថ្លា = ត្រជាក់

===> សរុបរួម រូបមន្តជីវិតដែលទទួលភាពជោគជ័យ
ឧស្សាហ៍ + អត់ធ្មត់ + រៀនសូត្រ + ចិត្តត្រជាក់ + មានមេត្តា + ធ្វើចិត្តអោយជ្រះស្រឡះ = ភាពចំរើនរុងរឿងទាំងផ្លូវលោកនិងផ្លូវចិត្ត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor