Sponsor
Pisey

វេប​សាយ​ផ្លូវ​ការ​របស់​កងទ័ព​ជើង​ទឹក​ចិន​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ក្រសួង​ការពារ​ជាតិ​ចិន​ បញ្ជាក់​ពី​ការ​ចូល​រួម​របស់​នាវា​ពិឃាដ​សមត្ថភាព​មីស៊ីល​របស់​ខ្លួន​ នឹង​ចូល​រួម​ប្រតិបត្តិការ​រួម​គ្នា​ដំបូង​គេ​បង្អស់​ជា​មួយ​មហា​អំណាច​រុស្ស៊ី​ នា​ដែន​ទឹក​អឺរ៉ុប​ នៅ​សប្ដាហ៍​ក្រោយ​នេះ​។ បើ​យោង​តាម​សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សម​យុទ្ធ​រួមគ្នា​ជា​លើក​ដំបូង​សម្រាប់​នាវា​ពិឃាដ​សមត្ថភាព​មីស៊ីល​ប្រភេទ​ 052D destroyer Hefei​ បូករួម​ទាំង​នាវា​ប្រឆាំង​មីស៊ីល​ និង​នាវា​រុស្ស៊ី​ប្រហែល​ ១០គ្រឿង​ផ្សេង​ទៀត​ផង​ដែរ​។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​និយាយ​ប្រាប់​ថា​ ការ​បណ្ដុះបណ្ដាល​នឹង​រួម​បញ្ចូល​ការ​ធ្វើ​សម​យុទ្ធ​ការពារ​ដែន​ទឹក​ និង​អាកាស​ ដែល​មាន​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ទីក្រុង​ Kaliningrad​ ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​ទីស្នាក់ការ​កណ្ដាល​សម្រាប់​សម​យុទ្ធ​នេះ​។

ក្រុម​អ្នក​វិភាគ​ បាន​បញ្ជាក់​ទៀត​ថា​ តំបន់​នេះ​នៅ​តែ​ជា​ប្រភព​នៃ​ភាព​តានតឹង​ខ្លាំង​ឡើង​ រវាង​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​សម្ព័ន្ធមិត្ត​ ណាតូ​ ខណៈ​ដែល​នាវា​ពិឃាដ​ថ្មី​របស់​ចិន​ មាន​វត្តមាន​នៅ​លើ​ដែន​សមុទ្រ​អាល់ទិក៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor