ស្រុកមុខកំពូល ៖ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមបណ្ដឹងរបស់ម្ដាយជនរងគ្រោះ ពីបទរួមភេទជាមួយ (អនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទីមិនចាំ ខែកុម្ភះឆ្នាំ២០១៧) ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចំណុចភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហ្វ.ល.ស ភេទស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ចំណែកជនសង្ស័យឈ្មោះ មើុស្មាឯល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម (ឃាត់ខ្លួន) នៅភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានបន្តបានឲ្យដឹងថា កន្លងមកជនរងគ្រោះ និងជនសង្ស័យធ្លាប់មានការទំនាក់ទំនងលួចស្រលាញ់គ្នា តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៧នេះ ដោយបានខ្លួនប្រាណគ្នាជាច្រើនលើកច្រើនសារ រហូតដល់មានផ្ទៃពោះចំនួន៥ខែ ហើយក្នុងការស្រលាញ់គ្នានេះឪពុកម្តាយទាំងសង្ខាងក៏ដឹងដែរ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឪពុកម្តាយខាងស្រី ដោយដឹងថា កូនស្រីមានផ្ទៃពោះ ក៏បានពិភាក្សាជាមួយឪពុកម្តាយខាងប្រុស ដើម្បីរៀបចំការកូន ប៉ុន្តែឪពុកម្តាយខាងប្រុសបដិសេធមិនព្រមរៀបការទេ ក្នុងនោះសាមីខ្លួនខាងប្រុសបាននិយាយថា បើកូនមានផ្ទៃពោះម្តេចមិនយកចេញ ហើយបន្តទៀតថា បើមានកូនហើយរស់នៅជាមួយគ្នាយ៉ាងមិចកើត បើខ្ញុំរត់ធ្វើអីខ្ញុំ(ចង់ដោះដៃ) ឮដូច្នោះឪពុកម្តាយខាងស្រីមានចិត្តខឹងក៏ត្រឡប់មកផ្ទះវិញ លុះស្អែកឡើងឪពុកម្តាយខាងប្រុសបានមកសុំទោសនឹងសំរួលជាមួយឪពុកម្តាយខាងស្រីវិញ ដើម្បីរៀបចំការកូន ប៉ុន្តែឪពុកម្តាយខាងស្រីគេមិនព្រម លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង១៥:៣០នាទី ឪពុកម្តាយខាងស្រីក៏បានសម្រេចចិត្តមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីជ្រោយ ។
ក្រោយពីបានទទួលពាក្យបណ្តឹងរួចមកនៅវេលាម៉ោង១៦:០០នាទី រសៀល សមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំជនសង្ស័យខាងលើមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ហើយបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះប្រាកដមែន ។
ក្រោយពីស្តាប់ចម្លើយសារភាពជនសង្ស័យរួចមក សមត្ថកិច្ចបានសុំការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមច្បាប់៕


