ក្រុមហ៊ុន Colgate បានត្រឡប់មកវិញជាមួយនិងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មី ម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៧។ យុទ្ធនាការណ៍នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែ បារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភណ៍ពីការសិក្សា របស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន Colgate នៅក្នុងយុទ្ធនាការនេះ គឺដើម្បីផ្តល់នូវឱកាសដល់ កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។
ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន Colgate មានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬ ជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីអាហារូបករណ៍នេះចាប់ផ្តើមពី ថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៧ ដែលមានរង្វាន់សរុបចំនួន ១១១ រង្វាន់។
កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន Colgate បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី១របស់ខ្លួន នៅបរិវេណផ្សារបឹងឈូក ស្ថិតក្នុងទីរួមខេត្តបាត់ដំបង និងបានរកឃើញ អ្នកឈ្នះរង្វាន់ចំនួន ៣៧រូប រួចមកហើយ។ នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលែងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះកាដូរអនុស្សាវរីយជាច្រើន និងការលក់ជូនពិសេសដល់អតិថិជនផងដែរ។
សូមកុំអោយឱកាសឈ្នះរង្វាន់នេះ រំលងអោយសោះ! រង្វាន់អាហារូបករណ៍៧៤រង្វាន់ផ្សេងទៀត កំពុង រងចំាអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែសីហាឆ្នាំ ២០១៧ នៅផ្សារលើ ខេត្តសៀមរាប និង ការចាប់រង្វាន់លើកចុងក្រោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងកោះពេជ្រ រាជធានីភ្នំពេញ។ លោកអ្នកអាចចូលរួមក្នុង កម្មវិធីនេះបានដោយគ្រាន់តែ សរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ Colgate ឬ សំបកច្រាស ដុសធ្មេញ Colgate គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលលើ ប្រអប់ថ្នាំដុសធ្មេញ Colgate ឬទំនាក់ទំនង់ទៅលេខ 017 891 000។
ក្រុមហ៊ុន Colgate សន្យានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវ ឱកាសដល់កុមារកម្ពុជា ឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។
Colgate ថ្នាំដុសធ្មេញលេខ1 ណែនាំដោយទន្តពេទ្យ!



