Sponsor
Pisey

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN ​នៅ​ព្រឹក​នេះ​ កងម្លាំង​នាវា​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ខ្សែ​វីដេអូ​ដ៏​ភ្ញាក់ផ្អើល​មួយ​ អំពី​ការ​ធ្វើតេស្ត​អាវុធ​ធុន​ស៊េរី​ថ្មី ​ទំនើប​របស់​ខ្លួន​ ​មាន​​ឈ្មោះ​ថា កាំភ្លើង​ឡាស៊ែរ​បាញ់​ទម្លាក់​យន្តហោះ(LaWS ) ដែល​អះអាង​ថា​ មិន​មែន​ជា​ការ​ឆ្នៃ​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ឡើយ​ គឺ​វា​ជា​អាវុធ​ពិត​។ 

លោក​ Lt. Cale Hughes ​មន្ត្រី​គ្រប់គ្រង​ប្រព័ន្ធ​អាវុធ​ឡាស៊ែរ​បាន​លើក​ឡើង​ថា "​ LaWS ​មាន​សមត្ថភាព​អាច​ចាប់​សញ្ញា​បាន​គ្រប់​ស្ថានការណ៍ មិន​ខ្វល់​ថា នឹង​ជួប​បញ្ហា​អា​កាស​ធាតុ​ណា​មួយ​ឡើយ​ បើ​ធ្វើ​ប្រៀប​ធៀប​ជាមួយ​មីស៊ីល​អន្តរទ្វីប ​(ICBM) វិញ​ គឺ​អាច​ចាប់​សញ្ញា​បាន​រហូត​ដល់ ៥០,០០០​ដង​ នៃ​ល្បឿន​របស់​​ ICBM​ " ។  

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាំភ្លើង​ឡាស៊ែរ​បាញ់​ទម្លាក់​យន្តហោះ​ខាង​លើ​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បង្ហាញ​ឡើង​ ដើម្បី​សំញែង​ភាគី​ជម្លោះ​ដូច​ជា​ កូរ៉េខាងជើង​ រុស្ស៊ី និង​ ចិន ជាដើម។ មួយ​វិញ​ទៀត​អាវុធ​នេះ​នឹង​ដាក់​ដំណើរ​ការ​នៅ​ដែន​សមុទ្រ​ ហើយ​គ្រប់គ្រង​ដោយ​កងកម្លាំង​នាវា​តែ​ម្ដង​៕​     

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor