
រាជធានីភ្នំពេញ៖ ចំពោះមាតាបិតាដែលមានកូនតូចទាំងអស់ គួរតែប្រុងប្រយ័ត្នខ្ពស់ ចំពោះការយកកូនតូចទៅដាក់មត្តេយ្យសាលា ទោះបីជាថ្លៃ មានគ្រូជនជាតិបរទេសក៏ដោយ ពីព្រោះថា កាលពីម្សិលមិញមានព័ត៌មានគួរហួសចិត្តមួយ ដោយមានក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវនាយករងសាលាអន្តរជាតិមួយបានរំលោភបំពានផ្លូវភេទ រហូតដល់ការធ្លាក់ ស។
ករណីនេះត្រូវបានពិធីការិនីវិទ្យុមួយមានគណនីហ្វេសប៊ុក ឈ្មោះ Viriya MC ខឹងទប់ចិត្តមិនបាន ក៏LIVE លើហ្វេសប៊ុករបស់ខ្លួន ស្របពេលកំពុងផ្សាយផ្ទាល់តាមវិទ្យុនោះ ដើម្បីផ្តាំដល់មាតាបិតាទាំងអស់កុំឲ្យទុកចិត្តខ្លាំងពេកទៅលើខាងមត្តេយ្យសាលាណាមានគ្រូបរទេសពេក ព្រោះមានជនបរទេសម្នាក់ជានាយករងសាលាល្បីមួយ បាននាំកុមារីម្នាក់ទៅរំលោភនៅផ្ទះរបស់ខ្លួន។
ពិធីការិនីដដែលបានបញ្ជាក់ទៀតថា ករណីនេះដំបូងឡើយ មានម្តាយកុមារីខាងលើបានហៅទូរស័ព្ទចូលកម្មវិធីរបស់ខ្លួន ដោយប្រាប់ថា កុមារីនោះមានអាការៈធ្លាក់ ស ប្រឡាក់ខោ។ ក្រោយឮបែបនេះ ពិធីការិនីខាងលើក៏បានឲ្យពិនិត្យមើលពណ៌ និងក្លិន បន្ទាប់មកម្តាយក្មេងស្រីបានឆ្លើយថាក្លិន ដែលអាចសន្និដ្ឋានបឋមជាជំងឺកាមរោគ។
ក្រោយមកទៀត Viriya MC ក៏បាននាំកុមារីរងគ្រោះនិងស្រី្តជាម្តាយនោះ ទៅមន្ទីរពេទ្យ។ ជាលទ្ធផល បញ្ជាក់ថា កុមារី អាយុ៥ឆ្នាំនោះ ពិតជាតិត្រូវគេរំលោភមែន។ ដោយខ្លោចចិត្តអាណិតកុមារីរងគ្រោះពេកនិងចង់ដឹងច្បាស់ជាជនល្មើសថា នរណា? ពិធីការីនីវ័យជាចំណាស់បន្តិចនិងម្តាយក៏បានសួរនាំទៅកុមារីនោះ ហើយក៏បានដឹងថា ជាជនបរទេស មានតួនាទីនាយករងសាលាអន្តរជាតិដែលកុមារីនោះបានរៀន។
ប៉ុន្តែជាអកុសល អាណាព្យាបាលរបស់ក្មេងស្រីអាយុ៥ឆ្នាំនោះ មិនហ៊ានប្តឹងនាយករងនោះទេ ដោយសារនាយកធំសាលាអន្តរជាតិនោះ បានសុំមិនឲ្យប្តឹង ម្យ៉ាងម្តាយកុមារីរងគ្រោះគិតថាខ្លាចខូចកិត្តិយសគ្រួសារ និងអនាគតកុមារី ក៏សម្រេចចិត្តមិនប្តឹង ទោះបីជាពិធីការិនីរូបខាងលើជំរុញឲ្យប្តឹងដើម្បីការពារកុំឲ្យមានរឿងនេះកើតឡើងដល់កុមារផ្សេងៗទៀតក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមវីដេអូខាងក្រោម៖