Sponsor
Pisey

ចម្រៀងមួយបទរបស់ ម៉ារ៉ា ប៊ុណ្ណា ដែលចម្លងពីបទថៃ ដែលអ្នកលេងហ្វេសប៊ុកហៅថា "IT បែកស្លុយ" ត្រូវបានមហាជនរិះគន់កប់ៗមាត់ចាប់តាំងពីចេញដំបូង ហើយមកដល់ពេលនេះ លោក ម៉ារ៉ា ប៊ុណ្ណា ក៏បានទទួលរងការរិះគន់ជាថ្មីកាន់តែខ្លាំង បន្ទាប់ពីឮថាគាត់បានឆ្លើយតបទៅកាន់អ្នករិះគន់គាត់ថា "មានចំនេះដឹងទៅរាក់ណាស់" 

រហូតមកដល់ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោងប្រហែលជា៧ល្ងាច លោក ម៉ារ៉ា ប៊ុណ្ណា បានចូលរួមកិច្ចសំភាសន៍ ក្នុងកម្មវិធី Komsan Talk Show របស់ផេគ Post Komsan ដើម្បីបកស្រាយអំពីបញ្ហាការរិះគន់ចំពោះបទថៃ "IT បែកស្លុយ"នេះ ។

លោកបានសង្កត់ធ្ងន់ថា ការដែលលោកដាច់ចិត្តចម្លងបទពីបរទេសបែកស្លុយនេះ គឺដើម្បីបណ្តុះចិត្តកូនខ្មែរឲ្យស្អប់កាន់តែខ្លាំងចំពោះការចម្លង និងចែករំលែកក្តីស្រលាញ់ឲ្យច្រើនៗចំពោះសិល្បៈករដ៏ទៃដែលនិពន្ធបទចម្រៀង Original ក៏ដូចជារូបលោកដែលកន្លងមកធ្លាប់ធ្វើបទ Original ជាច្រើន តែហាក់មិនបានទទួលការចាប់បារម្មណ៍ពីមហាជន។

ទាក់ទងនឹងពាក្យដែលលោកបានលើកឡើង ថា អ្នករិះគន់គាត់មានចំណេះដឹងនៅរាក់នោះ គឺលោកបានបកស្រាយថា ជាការឆ្លើយតបទៅកាន់អ្នកដែលជេរអ្នកមានគុណលោកប៉ុណ្ណោះ មិនមែនថាឲ្យគ្រប់ៗគ្នានោះទេ៕

ចង់ដឹងថាលោកបកស្រាយទាំងស្រុងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor