យោងតាមហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា តំណាងឲ្យ សិល្បៈករកម្ពុជា បានទៅសួរសុខទុក្ខស្ថានភាពរស់នៅអតីតអ្នកចម្រៀងអ្នកនាង អ៊ុំ គន្ធា ហៅ យេយេ ដែលផ្ទុកមេរោគអេដស៍អស់រយៈពេល ១៤ឆ្នាំ មកនេះ៖
អនិច្ចារជីវិតផ្ទុកមេរោគអេដស៍អស់រយៈពេល១៤ឆ្នាំរបស់ តារាចំរៀង អ៊ុំ គន្ធា សូមជួយ Share ផង !
តារាចំរៀង អ៊ុំ គន្ធា គឺជាតារាចំរៀង សុិចសុី ដែលល្បីល្បាញ ដែលទទួលការគាំទ្រ តែដោយសារតែអ្នកនាង មានផ្ទុកមេរោគអេដស៍ ធ្វើអោយអ្នកនាងបាក់ទឹកចិត្តគេចមុខពីវិស័យសិល្បៈសំងំរស់នៅជាម្តាយយ៉ាងស្ងៀមស្ងាត់ ។
មកដល់ឆ្នាំ ២០១៧នេះគឺរយៈពេលពេល១៤ ឆ្នាំ ហើយដែលអ្នកនាងរស់នៅជាមួយមេរោគអេដស៍ រាល់ថ្ងៃអ្នកនាងរស់នៅ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សព្វថ្ងៃអ្នកនាងរស់នៅដោយខ្វៈខាត ទទួលបន្ទុកចិញ្ចឹមកូនពីរនាក់ ឯកូនប្រុសពៅក៏ផ្ទុកមេរោគអេដស៍ដែរ រឺឯម្តាយក៏មានជំងឺធ្ងន់ផងដែរ ។





