សិល្បៈ ៖ មួយរយៈមុននេះខណៈដែលព្រៃឈើក្នុងប្រទេសត្រូវឈ្មួញផ្លូវងងឹតកាប់បំផ្លាញធ្វើអាជីវកម្មយ៉ាងកក្រើកនោះ តារាចម្រៀងកំពូលប្រចាំប្រទេសកញ្ញា មាស សុខសោភា ក៏ឧស្សាហ៍ចេញសកម្មភាពចុះដាំដើមឈើតាមតំបន់មួយចំនួន ដែលធ្វើឲ្យមជ្ឈដ្ឋានអ្នកសិល្បៈ និងអ្នកគាំទ្រសម្ដែងការកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់នាងផងដែរ។
មួយរយៈសោះពេលនេះដើមឈើដែល មាស សុខសោភា បានដាំលូតលាស់ធំហើយ ដោយប៉ុន្មាននាទីមុននេះកញ្ញាបានបង្ហាញវីដេអូជិះកង់ចូលព្រៃទៅមើលដើមឈើដែលនាងបានដាំ។ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖




