ថ្មីៗនេះក្រោយរូបភាព របស់ កញ្ញា ធី សុវណ្ណថា ថតស្ពតពាណិជ្ជកម្ម យើងឃើញថា មានដំណឹងមិនទាន់ផ្លូវការ ដោយលើកឡើងនូវ តម្លៃខ្លួនកញ្ញា ថតស្ពតពាណិជ្ជកម្មនោះ រហូតដល់១លានដុល្លារ ដែលជាចំនួនដ៏ច្រើនសម្រាប់ទីផ្សារក្នុងស្រុក។
ដើម្បីដោះស្រាយនូវចង្ងល់នេះ មុននេះបន្តិច កញ្ញា បានបកស្រាយនៅលើផេគរបស់ ខ្លួនថា៖
នាងខ្ញុំសូមបដិសេធ រឿង "តម្លៃខ្លួនថត ១លានដុល្លារ" នាងខ្ញុំពិតជាបានទទួលគម្រោងថតជាច្រើន ជាបន្តបន្ទាប់ ដែលមានតម្លៃខ្លួន ខ្ទង់ពាន់ និងខ្ទង់ម៉ឺនដុល្លា ប៉ុណ្ណោះ ។ សារព័ត៌មានដែលផ្សាយរឿងនេះ សូមកែតម្រូវ... 😊


