Sponsor
Pisey

មន្ត្រី​ពន្លត់​អគ្គីភ័យ​ម្នាក់​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ ១២:០៧ ព្រឹក​នេះ​ មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្សារ​ទំនើប​ Camden ក្នុង​ប្រទេស​អង់គ្លេស​ ដែល​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ មាន​ការ​ភ្ញាក់ផ្អើល​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី(RT) បាន​ចុះ​ផ្សាយ​។

រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ១០គ្រឿង​ និង​អ្នក​ពន្លត់​អគ្គីភ័យ​ប្រមាណ​ ៧០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ប្រតិបត្តិការភ្លាម​ៗ​​ ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​រាលដាល​បន្ត​ ទៅ​​តាម​ជាន់ផ្សេង​ទៀត​ក្នុង​ផ្សារ​ទំនើប​ Camden​។ ក្នុង​ហេតុការណ៍​នេះ​ មិន​មាន​អ្នក​ស្លាប់​ និង​រង​របួស​នោះ​ទេ។​

គួរ​រម្លឹក​ផង​ដែរ​ថា​ កាល​ពី​ខែ​មុន​នេះ​ មាន​អគ្គិភ័យ​ឆេះ​អគារ​កម្ពស់​ ២៤ជាន់​ នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ ៨០នាក់​ស្លាប់​ និង​បាន​បំផ្លាញ​បន្ទប់​ស្នាក់​ជា​ច្រើន​ ខណៈ​ដែល​ភ្លើង​ឆេះ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​។

សូម​មើល​វីដេអូ​ខាង​ក្រោម​៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor