Sputnik៖ ប្រទេសកូរ៉េខាងជើង បានព្រមានសហរដ្ឋអាមេរិក នឹងធ្វើសង្គ្រាមនុយក្លេអ៊ែរ (ICBM) ជាមួយ ដោយសារតែយន្តហោះទម្លាក់គ្រាប់បែកម៉ាក B-18 អាមេរិកចំនួន ២គ្រឿង បូករួមទាំងយន្តហោះចម្បាំងជប៉ុនចំនួន ២គ្រឿង ដែលបានធ្វើសមយុទ្ធរួមគ្នាយ៉ាងកក្រើក នៅក្បែរតំបន់ដែនទឹកមានជម្លោះ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។
អ្នកសារព័ត៌មានក្នុងស្រុក(កូរ៉េខាងជើង)លោក Rodong Sinmun បានរាយការណ៍ឲ្យដឹងថាកូរ៉េខាងជើង ចោទប្រកាន់វ៉ាស៊ីនតោនថា បានធ្វើការឈ្លានពាន និងបង្កើនកម្ដៅផ្នែកយោធារវាងប្រទេសទាំងពីរ។ គាត់បានបន្តទៀតថា "ប្រទេសកូរ៉េខាងជើង គឺជាប្រទេសដែលសំបូរទៅដោយក្បាលនុយក្លេអ៊ែរ និងជាចំណុចដ៏ក្ដៅបំផុតនៅក្នុងពិភពលោក"។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក បានប្រើប្រាស់ផ្កាយរណបសេរីថ្មី សម្រាប់ថតយករូបភាព ពីរោងចក្រសាកល្បងនុយក្លេអ៊ែរ ទីក្រុងព្យុងយ៉ាង ពេលដែលប្រទេសមួយនេះ ប្រកាសពីការបន្តបាញ់សាកល្បងមីស៊ីលអន្តរទ្វីប កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕


