
នាវាល្បាតអាមេរិកមួយគ្រឿង បានប្រើកាំភ្លើងយន្តធុនធ្ងន់បាញ់ជាច្រើនគ្រាប់ ទៅលើនាវាអឺុរ៉ង់ ដើម្បីជាការព្រមាននៃការឈ្លានពានដែនទឹក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។ជា

មន្ត្រីបញ្ចកោណសហរដ្ឋអាមេរិកម្នាក់ បានប្រាប់ឲ្យដឹងថា នាវាល្បាតអាមេរិកម៉ាក USS Thunderbolt មួយគ្រឿង បានបើកការបាញ់ប្រហារចូលទៅក្នុងទឹក ជៀសវាងការប៉ះទង្គិចគ្នា និងព្យាយាមព្រមាននាវាល្បាតមកពីកងកម្លាំងបដិវត្តអីុស្លាម (IRGC) ប្រទេសអឺុរ៉ង់ ដែលឈ្លានពានចូលដែនទឹកអន្តរជាតិ នៅភាគខាងជើងឈូងសមុទ្រអារ៉ាប់។

គួរបញ្ជាក់ផងដែរថា នៅខែមករា ឆ្នាំ ២០១៦ នាវាល្បាតរបស់ IRGC បានស្ទាក់ចាប់ទូកនេសាទអាមេរិកចំនួនពីរគ្រឿង ដែលបានបើកចូលទៅក្នុងតំបន់ហាមឃាត់ដែនទឹកទន្លេអឺុរ៉ង់ ក្បែរកោះហ្វាស៊ី (Farsi Island)។ ទូក និងក្រុមនាវិកចំនួន ១១នាក់ ត្រូវបានដោះលែង ដោយគ្មានរបួសបន្ទាប់ពីរយៈពេល ១៥ម៉ោងនៃការចាប់ឃុំខ្លួនរបស់ពួកគេ៕