Sponsor
Pisey

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ ប្រទេស ចិន​ បាន​ឲ្យ​ដឹង​ថា ​ទីក្រុង​ប៉េកាំង​បានសម្រេច​បិទ​ផ្លូវ​ដ៏​សំខាន់​មួយ​កន្លែង​នៅ​សមុទ្រ​លឿង  ដើម្បី​ចាប់ផ្ដើម​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ ដែល​មាន​រយៈ​ពេល​ចំនួន​ ០២​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត​ទៅ។

ប្រភព​មក​ពី​កង​នាវា​ចិន​ បាន​រាយការណ៍​បន្ថែម​ថា ចរាចរណ៍​ចេញ​ចូល​ផ្លូវ​ទឹក​ទឹក​នៅ​សមុទ្រ​លឿង​ទាំង​អស់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ ខណៈ​កង​កម្លាំង​រាប់​ម៉ឺន​នាក់ ដាក់​ពង្រាយ​នៅ​លើ​ផ្ទៃ​ទឹក​ប្រមាណ​ជា​ ៤​ម៉ឺន​គីឡូ​ម៉ែត្រ​ការេ​ នៅ​ជិន​ទីក្រុង​ ស៊ីងដា (Qingdao) ​។​  

​ការ​ដំឡើង​សាច់​ដុំ​យោធា​ខ្នាត​ធំ​របស់​ចិន​នេះ​ គឺ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​ឥទិពល​នៅ​លើ​តំបន់​មាន​ជម្លោះ​ ក្នុង​អំឡុង​ពេល​ដែល​កំពុង​តានតឹង​ជាមួយ​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ៗ។ មួយវិញទៀត​គឺ​ដើម្បី​អបអរសាទរ​ពិធី​​គម្រប់​ខួប​លើក​ទី​ ៩០​នៃ​ការ​បង្កើត​កងទ័ព​ចិន​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ​ខែ​សីហា​ ឆ្នាំ​ ២០១៧​ខាង​មុខ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor