Sponsor
Pisey

ថ្មីៗ​នេះ​តារា​កំប្លែង​ស្រី​កញ្ញា​ វ៉ាន់ នីឡា ​បាន​សរសេរ​សារ​​ភ្ជាប់​ជា​មួយ​រូបភាព​មួយ​សន្លឹក​ថា ​"គ្រប់​យ៉ាង​គឺ​ចប់​ សុំទោស​ដែល​មិន​អាច​កាន់​ដៃ​អ្នក​បន្ត​ទៅ​មុខ​ទៀត​ អរគុណ​គ្រប់​យ៉ាង​ ដែល​បាន​ផ្ដល់​ឲ្យ​សំណាង​ល្អ​ណា​ Reng Sey"។​ ភ្លាមៗ​នោះ​គូស្នេហ៍​កញ្ញា​ ក៏​បាន​ឆ្លើយ​តប​វិញ​ថា ​"ធ្វើ​ម៉េច​បើ​និស្ស័យ​ពួក​យើង​បាន​ត្រឹម​គូ​ដណ្ដឹង​"។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ និង​មាន​មជ្ឈដ្ឋាន​ជា​ច្រើន​ចង់​ដឹង​ពី​មូលហេតុ​ ពេល​នេះ​លោក​តា​ វិទ័រ​ ឪពុក​បង្កើត ​វាន់ នីឡា ​បាន​ចេញ​មុខ​បញ្ជាក់​ជា​មួយ​ Kqube ​នឹង​បាន​ស្រាយ​អស់​ចម្ងល់​ដែល​កំពុង​ចាក់ដោត​អារម្មណ៍​អ្នក​គាំទ្រ​។

លោក​តា​ វិទ័រ​ បាន​ប្រាប់​ថា​ " បាទ​ ពេល​នេះ​កូន​ៗ​ខ្ញុំ​មិន​មាន​រឿង​អី​ទៀត​ទេ ​គឺ​ពួក​គាត់​គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​ បែប​ក្មេងៗ​ តែ​ពេល​នេះ​ប្រែ​មក​ធម្មតា​វិញ​ហើយ ​មុន​នេះ​បន្តិច​ពួក​គេ​ក៏​ទើប​បណ្ដើរ​គ្នា​ទៅ​ញ៉ាំ​អាហារ​ដូច​សព្វដង​។ ហើយ​បើ​ទោះ​ជា​ពួក​គេ​មាន​បញ្ហា​ជា​មួយ​គ្នា​ម៉េច​ក៏​ដោយ​ គឺ​ឪពុក​ម្ដាយ​ទាំង​សង​ខាង ​មិន​គាំទ្រ​ឲ្យ​គេ​បែប​បាក់​គ្នា​ឡើយ ​ តែ​ធ្វើ​ម៉េច​ក្មេងៗ​វា​រមែង​ឈ្លោះ​គ្នា ​ដូច​ចាន​ក្នុង​រាវ​តែង​ប៉ះទង្គិច​គ្នា​ជា​រឿង​ធម្មតា​ទៅ​ហើយ​"។

បន្ថែម​ពី​ការ​បញ្ជាក់​ប្រាប់​នេះ​ដែរ​លោក​ សុវណ្ណ រិទ្ធី​ ហៅ​តាវិទ័រ​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ពេល​នេះ​ឪពុកម្ដាយ​ទាំង​សងខាង ​ក៏​បាន​គិត​គួរ​រឿង​រៀបការ​ពួកគេ​ទាំង​ពីរ​ហើយ​ដែរ​ គឺ​បាន​រក​គ្រូអាចារ្យ​គន់គូរ​រក​ថ្ងៃ​ពាលា​ល្អ​ហើយ​ដែរ​ តែ​គ្រូ​បាន​ប្រាប់​ថា​ ពេល​វេលា​ល្អ​គឺ​បាន​នៅ​ចុង​ឆ្នាំ​២០១៨​ ដូច្នេះ​ហើយ​ពេល​វេលា​នៅ​រាង​យូរ​លោក​មិន​ទាន់​បាន​កំណត់​យក​ថ្ងៃ​ខែ​នៅ​ឡើយ​ តែ​លោក​គឺ​ចង់​ញ៉ាំ​ក្បាល​ជ្រូក​កូន​ស្រី​រៀបការ​ក្នុង​ពេល​ឆាប់​ៗ​ណាស់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor