Sponsor
Pisey

យោង​តាម​សារព័ត៌មាន ​CNN​ បាន​ចុះ​ផ្សាយ​នៅ​នេះ​បន្តិច​ថា ​អុីស្រាអែល​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព និង​របង​ដែក​ការពារ​ នៅ​​ច្រក​ចេញចូល​ដ៏​សំខាន់​មួយ ក្នុង​ទីក្រុង​យេរូសាឡិម (Jerusalem) ភាគ​ខាង​លិច​សមុទ្រ​មរណៈ ចំ​ពេល​ដែល​ស្ថានភាព​តានតឹង​កាន់​ខ្លាំង​ឡើង​ៗ​រវាង​ប៉ាឡេស្ទីន និង ​​អុិស្រាអែល​។

បន្ទាប់​ពី​មាន​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​រវាង​ក្រុម​អ្នក​តវ៉ា ​នៃ​ប្រជាជន​ទាំង​ពីរ​ប្រទេស​នៅ​របង​ច្រក​ចេញចូល​ប្រាសាទ​ Temple Mount​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សាសនា​ស្វីស​ និង​ Noble Sanctuary​ របស់​សាសនា​មូស្លីម​ កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​អុីស្រាអែល​បាល​បញ្ជា​ឲ្យ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើត​ហេតុ​នោះ​ ដើម្បី​ងាយ​ស្រូល​ក្នុង​ការ​ការពារ ​និង​បង្ក្រាប​ពួកគេ ជា​ពិសេស​គឺ​រក​មុខ​អ្នក​ណា​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​កើតឡើង​ ត្រូវ​ចេញ​មុខ​មក​ទទួល​ខុសត្រូវ។

គួរ​រម្លឹក​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន​នេះ​មាន​បាតុកម្ម​ដ៏​ធំ​មួយ​​ ប្រឆាំង​តវ៉ា​រវាង​សាសនា​នៅ​ទីក្រុង​យេរូសាឡិម​ បណ្ដាល​ឲ្យ​ប៉ូលិស​អុីស្រាអែល​ ០២​នាក់​ និង​ជនជាតិ​ប៉ាឡេស្ទីន ០៣​នាក់​ទៀត​បាន​ស្លាប់​​ ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត​រង​របួស​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor