Sponsor
Pisey

យោងតាមគណនីហ្វេសប៊ុក លោក Chhun Brn បានបង្ហោះកាលពីម្សិលមិញទាក់ទងនឹង អតីតសិស្សពូកែ ដែលប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ឆ្នាំសិក្សា២០១៦ ដែលទទួលបាននិទ្ទេស A នៅក្នុងខេត្តកំពង់ឆ្នាំង ពេលនេះ កំពុងមានជម្ងឺជាទម្ងន់ ដោយខ្វះខាតថវិកាជាច្រើន ។ ខាងក្រោមនេះជាការរៀបរាប់ ៖

សិស្សពូកែនិទ្ទេស A ឈ្មោះហេង ដូរ៉ង្គ នៅខេត្តកំពង់ឆ្នាំង និទ្ទេស A ឆ្នាំ២០១៦ ពេលនេះមានជំងឺជាទម្ងន់ ដែលកំពង់សំរាកព្យាបាលនៅមន្ទីរពេទ្យ កេតុមាលា ដោយខ្វះខាតថវិការជាច្រើនទៀត។

-ដូចនេះក្នុងនាមពួកយើងខ្ញុំជាប្រជាពលរដ្ឋ ដែលតែងតែគោរព ស្រឡាញ់ និងគាំទ្រដល់សម្តេចតេជោ និង សម្តេវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែជួយដល់កូនខ្មែរដែលខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានដល់គោលដៅ ដើម្បីជួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ​​ ដែលកំពង់តែរីកចំរើនលើគ្រប់វិស័យ សូមសម្តេចទាំងទ្វេ មេត្តាជួយដល់សិស្សពូកែម្នាក់នេះផង ។

-សូមជូនពរសម្តេច និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅៗជួបតែពុទ្ធពរទាំងបួនប្រការ អាយុ: វណ្ណ: សុខ:ពល: កុំបីឃ្លាងឃ្លាតឡើយ...!!!

តាមរយៈការឆ្លើយតបតាម Comment ប្អូនខាងលើគាត់មានជម្ងឺសួតធ្ងន់ធ្ងរ ។

សូមជម្រាបជូនថាលទ្ធផលនៃការប្រឡងសញ្ញាប័ត្រទុតិយភូមិ ( បាក់ឌុប ) នៅក្នុងខេត្តកំពង់ឆ្នាំងគឺបេក្ខជនចំនួន១.៨២៤នាក់ បានប្រឡងជាប់ ក្នុងនោះមានបេក្ខជន៧នាក់ ស្រី២នាក់បានជាប់និទ្ទេសA ។

បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន៧នាក់នោះមានឈ្មោះ៖ ១. គង់ សុ គន្ធា ស្រី រៀននៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៩០៨ ,

២. ជា រិតថា ស្រី រៀននៅវិទ្យាល័យក្រុងកំពង់ឆ្នាំងបានពិន្ទុ៩៩,៩០៨ ,

៣. ព្រឿង ភានុត ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ ,

៤. សៅ សូរៃសិដ្ឋ ប្រុស វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៨៦១ ,

៥. ហេង ដូរ៉ង្គ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ ,

៦. ហេង លីហ្វ ប្រុស វិទ្យាល័យព្រះបាទសុរាម្រឹត បានពិន្ទុ៩៩,៨៦១ ,

និង ៧.ហ៊ុន ណារិត ប្រុស វិទ្យាល័យហ៊ុនសែនរលាប្អៀរ បានពិន្ទុ៩៩,៦០៧ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor