Sponsor
Pisey

សេអូល​៖ កូរ៉េខាងត្បូង​ បាន​ស្នើ​ឲ្យ​មាន​កិច្ចចរចា​យោធា​ជា​មួយ​កូរ៉េខាងជើង​ ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥​ និង​បញ្ឈប់​សកម្មភាព​សាកល្បង​មីស៊ីល​ នៅ​ជិត​ព្រំ​ប្រទល់​អន្តរ​កូរ៉េ​ទាំង​ពីរ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ channelnewsasia​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៧។

អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ លោក​ Suh Choo-suk​ បាន​និយាយ​ឲ្យ​ដឹង​ថា​ យើង​នឹង​ស្នើ​សុំ​កិច្ចចរចា​យោធា​ ជា​មួយ​កូរ៉េខាងជើង​ នៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ នៅ​អាគារ​រដ្ឋាភិបាល​កូរ៉េខាងជើង​ឈ្មោះ​ Tongilgak​ ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​ដែល​ធ្វើ​ឲ្យ​មាន​តានតឹង​ផ្នែក​យោធា​ និង​បន្ទាត់​កំណត់​ព្រំ​ដែន​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

សំណើ​សុំ​នេះ​ទៀត​សោត​ បាន​ធ្វើ​ឡើង​ប្រហែល​មួយ​សប្ដាហ៍​បន្ទាប់​ពី​ប្រធានាធិបតី​លោក​ មូន​ ចេអ៊ីន​ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ការ​ពិភាក្សា​ជា​មួយ​កូរ៉េខាងជើង​ គឺ​នឹង​មាន​ភាព​តានតឹង​ជាង​មុន​ក្នុង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor