
ជារឿងរន្ធត់បំផុត នៅពេលដែលតារាសម្ដែងកញ្ញា នី មុនីនាថ កំពុងតេតាមឆាតជាមួយតារាសម្ដែង សារាយ សក្ខណា គាប់ជូននាងក៏បានឃើញរថយន្តប្ដី សារាយ សក្ខណា នាំស្រីចូលផ្ទះសំណាក់ ។ ដំណឹងនេះគ្រាន់តែបានឮភ្លាមធ្វើឲ្យ សារាយ សក្ខណា តក់ស្លុត និងយំស្រក់ទឹកភ្នែកភ្លាមៗ រហូតបានពឹងឲ្យ នី មុនីនាថ ចូលក្នុងផ្ទះសំណាក់នោះថតយករូបភាពទាំងភ័យភ្នែកនៅកញ្ចឹងកថែមទៀត។

ខណៈដែល នី មុនីនាថ ដាច់ចិត្តគោះទ្វា និងបែកទ្វាភ្លាមឃើញលោក មេត្រី កំពុងនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ សារាយ សក្ខណា បានយំឡាំប៉ា សួរទៅប្ដី ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ ធ្វើឲ្យអ្នកទស្សនា និង សារាយ សក្ខណា ស្ទើរដាក់ផ្ងារ ខណៈដែលលោក មេត្រី បើកភួយមក នារីដែលលោកនាំចូលផ្ទះសំណាក់នោះជាប្រុស ទើបបានដឹងថា ប្ដីរៀបចំគម្រោងបោកប្រាស់ ដើម្បីសាយចិត្តប្រពន្ធ៕