
ខេត្តកំពង់ឆ្នាំង៖ បងប្អូននិងមិត្តអ្នកលេងក្នុងបណ្ដាញសង្គមមួយចំនួនប្រហែលជាធ្លាប់តែឃើញម៉ាស៊ីនស្ទូងស្រូវនៅប្រទេសគេ ដែលប្រជាកសិករប្រទេសមានជឿនលឿនលើវិស័យកសិកម្មនោះ ប្រើប្រាស់ក្នុងការជួយសម្រួលដល់កម្លាំងពលកម្មរបស់ពួកគេ។
យ៉ាងណាមិញ មិត្តអ្នកអាន Kqube ខ្លះ ប្រហែលជាបានឃើញនិងមួយចំនួនទៀតក៏ប្រហែលជាមិនទាន់បានឃើញទេ នូវម៉ាស៊ីនស្ទូងស្រូវនៅកម្ពុជា។ បើតាមហ្វេសប៊ុក ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបង្ហោះកាលពីព្រឹកមិញឲ្យដឹងថា ម៉ាស៊ីនស្ទូងស្រូវ បងប្អូនខេត្តកំពង់ឆ្នាំងយើង បានទិញយកមកប្រើប្រាស់ហើយ ដែលតម្លៃនោះ គឺ ៣០០ដុល្លារ។