កាលពីយប់មិញ ម៉ោងប្រមាណ១១ និង៥០នាទីថ្ងៃទី១៨ ឈានចូលទី១៩ ខែកក្កដាឆ្នាំ២០១៧ នេះមានហេតុការណ៍ដ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានបើករថយន្តទៅបុករបាំងចែកទ្រូងផ្លូវ ហើយស្របពេលនោះ ក៍មានអ្នកសារព័ត៌មានទៅផ្ដិតយកហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យបុរសជាម្ចាស់រថយន្ត មានការខឹងសម្បារនឹង អ្នកសារព័ត៌មាន ក៍បានយកទូរស័ព្ទ និងបានបោកទូរស័ព្ទ បង្កឲ្យមានបញ្ហាឈានទៅដល់ការប្ដឹងគ្នាផងដែរ។
មុននេះបន្តិច លោក ផែង វណ្ណៈ ដែលជាមន្ត្រី នគរបាលបាននិយាយបន្ថែមពីករណីនេះថា៖
សំបូរមនុស្សពាលម្ល៉េះ ? សួរថាអ្នកណាសរសើរបើទង្វើពាលបែបនេះ ? មុខមាត់ស្អាតបាត តែចេញចរិកពាលតែម្ដង ។ វ៉ៃយកទូរស័ព្ទជាបទល្មើសប្លន់ យកទូរស័ព្ទជនរងគ្រោះបោកកំទេចចោលជាបទល្មើសបំផ្លាញភស្តុតាង ។ សមត្ថកិច្ចត្រូវចាប់ខ្លួនកុំលើកលែងអោយសោះ ។



សូមទស្សនាវីដេអូនៃដើមហេតុទាំងស្រុងខាងក្រោមនេះ៖

