Sponsor
Pisey

ទោះបី​ជា​រដ្ឋាភិបាល​អុីរ៉ង់​ខំ​ប្រឹង​ព្រមាន ឬ​ទទូច​អង្វរ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​សម្ពាធ​មក​លើ​ទីក្រុង​តេហេរ៉ង់​យ៉ាងណា​ក៏​ដោយ​ ទីក្រុង​វ៉ាស៊ីងតោន​នៅ​តែ​ប្រកាន់​គោលជំហរ​ដដែល ​លុះត្រាតែ​អុីរ៉ង់​យល់​ព្រម​បោះបង់​ចោល​នូវ​កម្មវិធី​មីស៊ីល​ ​ដែល​រដ្ឋាភិបាល​អាមេរិក​យល់​ថា​ ជា​ការ​គំរាមកំហែង​សន្តិសុខ​ ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នៃ​ច្បាប់​អន្តរជាតិ។

ជុំវិញ​បញ្ហា​នេះ​ដែរ កាល​ពី​ម្សិល​មិញ សភា​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​ចោទ​ប្រកាន់​ថា​ ទីក្រុង​តេហេរ៉ង់​ជា​អ្នក​គាំទ្រ​សកម្មភាព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ ហើយ​ការ​ចោទ​នេះ​​ត្រូវ​បាន​​រដ្ឋាភិបាល​អុីរ៉ង់​ច្រាន​ចោល​ទាំង​ស្រុង​ ដោយ​ព្រមាន​អាមេរិក​មិន​ឲ្យ​ដាក់​បញ្ចូល​កង​ទ័ព​បដិវត្តន៍ ​IRG​ របស់​ខ្លួន​ជា​ ក្រុម​ភេរវកម្ម​ឡើយ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​ទណ្ឌកម្ម​ថ្មី​លើក​នេះ អាមេរិក​បាន​ធ្វើ​ឡើង​ទៅលើ​ក្រុមហ៊ុន​ ឯកជន និង ​រដ្ឋ ​ចំនួន​១៨ ដែល​អះអាង​ថា​ ទាំង​នោះ​ជា​ប្រភព​នៃ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អុីរ៉ង់​ ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor