ព័ត៌មានចចាមអារ៉ាមដែលល្បីមួយរយៈមុនថាតើ Cristiano Ronaldo និង Georgina Rodriguez មានកូនដែរឬអត់ប៉ុន្តែយ៉ាងក្ដីតាមការបញ្ជាក់ពីកីឡាករផ្ទាល់បានឲ្យដឹងថារូបគេនិងមិត្តស្រីពិតជាមានមែនហើយ។
Ronaldo ទើបតែក្លាយជាឪពុករបស់កូនភ្លោះ១នាក់គឺ Eva និង Mateo ហើយក៏មានកូនច្បងវ័យ៧ឆ្នាំ Cristiano Jr.,ផងដែរ ហើយពេលនេះរូបគេនឹងមានកូន៤នាក់។ កីឡាករវ័យ៣២ឆ្នាំបាននិយាយក្នុងទស្សនាវដ្ដី El Mundo ថា៖" ខ្ញុំពិតជារីករាយអំពីអ្វីដែលនឹងជិតមកដល់"។
កាលពីថ្មីៗនេះគេមិត្តស្រីរបស់ Ronaldo ចាប់ផ្ដើមចុច Following គណនី Insragram របស់ផេកសំលៀកបំពាក់រៀបការដែលនេះគេអាចសន្និដ្ឋានបានថាគូរស្នេហ៍ទាំងពីរអាចនឹងរៀបការឆាប់ហើយក្លាយជាឪពុកម្តាយជាមួយគ្នាតែម្ដង។

