Sponsor
Pisey

សិល្បៈ ៖ ថ្មីៗ​នេះ​ធ្លាយ​រូប​ភាព​តារា​លេង​នយោបាយ​កញ្ញា​ ធី សុវណ្ណថា ​បាន​ចូល​ខ្លួន​មក​សន្សំ​ប្រជាប្រិយភាព​ពី​សិល្បៈ​វិញ​ម្ដង​ ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​ការ​សម្ដែង​រឿង​នយោបាយ​របស់​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ដែល​ធ្លាប់​កោតសរសើរ​ ងាក​មក​លែង​គាំទ្រ​។ ស្រប​គ្នា​នឹង​ព័ត៌មាន​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ក៏​មាន​ដំណឹង​មិនទាន់​ផ្លូវ​ការ​បាន​កើត​មាន​ថា​ តម្លៃ​ខ្លួន​ ធីសុវណ្ណថា​ ថត​ស្ពតពាណិជ្ជ​នោះ ​ជាង​៣​ម៉ឺន​ដុល្លារ​ ដែល​ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​  ជា​មួយ​គ្នា​នោះ​តារា​សម្ដែង​ និង​ម៉ូដ​កញ្ញា​ សូ លីហ្សា​ បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ រហូត​នាង​បាន​សរសេរ​សារ​ថា​ សុំ​ឲ្យ​ ធីសុវណ្ណថា​ ទុក​ផ្លូវ​ឲ្យ​នាង​ដើរ​ផង​។ 

នេះ​គឺ​ជា​សារ​របស់​កញ្ញា ​សូ លីហ្សា ​"ចែ​អើយ​ចែ !ទុក្ខ​ផ្លូវ​ខ្ញុំ​ដើរ​ផង​ចែ​ បើ​ចែ​ស្អាត​ហើយ​ថត​ស្ពត​ម្ដង​បាន​លុយ​ច្រើន​ចឹង​ខ្ញុំ​មិន​ដាច់​ឆ្នាំង​បាយ​ហើយ​ទេ​អី​?ទុក​ផ្លូវ​អោយ​អ្នក​សិល្បៈ​ដែរ​ស្អាត​មិន​ដល់​ចែ​អោយ​គ្នា​ដើរ​ផង​មើល​ទៅ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​ប្ដូរ​អាជីព​ហើយ​"។ សារ​ខាងលើ​នេះ​មិនទាន់​មាន​មូលដ្ឋាន​ច្បាស់​ថា ​ជា​ការ​កោតសរសើរ​ស្មោះ ​ឬ​ជា​ការ​ចំអក​នោះ​ទេ ​ព្រោះ​ Kqube.net មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​បន្ថែម​ពី​កញ្ញា ​សូ លីហ្សា ​នៅ​ឡើយ ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor