Sponsor
Pisey

កូរ៉េខាងជើង​ ថ្ងៃ​នេះ​បាន​ប្រកាស​ថា​ មីស៊ីល​ផ្លោង​អន្តរទ្វីប​របស់​ខ្លួន​ដែល​បាន​បាញ់​សាកល្បង​កាល​ពី​ព្រឹក​មិញ​នេះ​ គឺ​ទទួល​បាន​ជោគជ័យ​ហើយ​ ដោយ​បច្ចុប្បន្ន​កំពុង​បោះ​ជំហាន​ទៅ​កាន់​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​ហោះ​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​។

បើ​យោង​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ជប៉ុន និង​កូរ៉េខាងត្បូង​ថា ព្រឹក​មិញ​នេះ​មីស៊ីល​ផ្លោង​កូរ៉េខាងជើង​ ​ហោះ​បាន​ក្នុង​ចម្ងាយ​ ៥៨០​ម៉ាយ​ ស្មើ​នឹង​ ៩៣៣.៤២​គីឡូម៉ែត្រ មុន​ធ្លាប់​លើ​ឆ្នេរ​សមុទ្រ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន (EEZ) ដោយ​បាញ់​ចេញ​ពី​ព្រំដែន​កូរ៉េខាងជើង-ចិន នៅ​ព្រឹក​វេលា​ម៉ោង​ ១:៤០​នាទី​ (ម៉ោង​ក្នុង​តំបន់)។

ទន្ទឹមគ្នា​នេះ​ទូរទស្សន៍​កូរ៉េខាងជើង​បាន​ចាក់​ផ្សាយ​ថា​ មីស៊ីល​​ធ្វើតេស្ត​កាល​ព្រឹកមិញ​ គឺ​ដឹក​នាំ​ផ្ទាល់​ដោយ​មេដឹកនាំ​លោក គីម ជុងអ៊ុន ដែល​អះអាង​ថា​ អាច​វាយ​ប្រហារ​គ្រប់​ទី​កន្លែង នៅ​ក្នុង​ពិភពលោក។ ​ទូរទស្សន៍​ខាងលើ​បញ្ជាក់​ទៀត​ថា​ មីស៊ីល​ម៉ាក​ Hwasong-14 ​ហោះ​កម្ពស់​រហូត​ដល់​ ២៨០១. ៨៦៨​គីឡូ​ម៉ែត្រ ​ហើយ​អាច​ទៅ​ដល់​គោលដៅ​ក្នុង​រយៈ​ពេល​ ៣៩​នាទី​។    

យ៉ាងណាមិញ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មីស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​ខាងលើ​នេះ មិន​ទាន់​មាន​សមត្ថភាព​អាច​ហោះ​ដល់​កោះ​ហាវៃ​ (Hawaii) សហរដ្ឋអាមេរិក​នៅ​ឡើយ​ ប៉ុន្តែ​អាច​ដល់​រដ្ឋ​ អាឡាស្កា​ (Alaska) ហើយ​បើ​ទោះ​ជា​អាច​បាញ់​ដល់​ ក៏​វា​មិន​មែន​ជា​​ប្រភេទ​មីស៊ីស​​អន្តរទ្វីប​ (IBCM) ​ឡើង​ មាន​ន័យ​ថា ​ការ​សាកល្បង​ជោគជ័យ​របស់​កូរ៉េខាងជើង​ គឺជា​មីស៊ីល​ផ្លោង​ Hwasong-12​​៕​  

ប្រភព៖ Express

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor