Sponsor
Pisey

មួយ​សប្ដាហ៍​ក្រោយ​ពេល​ ចិន ​និង ​រុស្ស៊ី ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ទើប​បាន​ជួប​សហការ​ជាមួយ​ប្រទេស​ឥណ្ឌា ដោយ​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ ទិញ​-លក់ ​ប្រព័ន្ធ​​ការពារ​មីស៊ីល​ដែន​អាកាស​ ប្រភេទ​ S-400 ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

ដក​ស្រង់​សំដី​ដោយ​សារព័ត៌មាន​ Sputnik ​លោក​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​សព្វាវុធ​ប្រទេស​រុស្ស៊ី Alexander Mikheev ​និយាយ​ថា​ "រុស្ស៊ី ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធ​​ការពារ​មីស៊ីល​ដែន​អាកាស​ប្រភេទ​ S-400 ទៅឲ្យឥណ្ឌា ដែល​មាន​តម្លៃ​ទឹក​ប្រាក់​រហូត​ដល់​ ៥.៥​ពាន់​លាន​ដុល្លារអាមេរិក​​​”។ 

លោក​អគ្គនាយក​ក្រុមហ៊ុន​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ រុស្ស៊ី​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បញ្ចប់​​នៅ​ក្នុង​ឆ្នាំ​២០១៧​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor