រាជធានីភ្នំពេញ៖ កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយបានកើតឡើង ដោយមានដែកជាច្រើនដើមបានរអិលធ្លាក់ពីរថយន្តដែលកំពុងដឹកដែកនោះ មក បុកចំរថយន្តសេរីទំនើបមួយគ្រឿងទៀតបណ្ដាលឲ្យបែកកញ្ជាក់ក្រោយទាំងស្រុង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។
ករណីនេះបានកើតឡើងលើកំណាត់ផ្លូវ សហព័ន្ធរុស្សី នៅមុខវត្តទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដូច្នេះករណីនេះជាការក្រើនរំលឹកដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបើកបរ ពិសេសពេលមានរថយន្តដឹកសម្ភារៈធនធ្ងន់នៅលើដងផ្លូវ កុំជិះនៅក្បែរឬជិតពេក ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។ ប្រភព៖ Kong Sothea
ក្រោយកើតហេតុ ម្ចាស់រថយន្តទាំង២បានធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កបានចេញថ្លៃជួសជុលរថយន្តរងគ្រោះជនរងគ្រោះ៨០០ដុល្លារដើម្បីបញ្ចប់រឿង៕

