Sponsor
Pisey

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ការពារ​ដែន​កោះ​ ពី​ការ​ឈ្លានពាន​សំណាក់​ប្រទេស​ជិត​ខាង​ ខណៈ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី​នៃ​ការ​បង្កហេតុ​ និង​ការ​សម្ដែង​កម្លាំង​យោធា​ជើង​ទឹក​នា​ពេល​ថ្មី​ៗ​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputniknews បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​ពុធ​ ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៧​។

អ្នក​នាំ​ពាក្យ​យោធា​តៃវ៉ាន់​លោក​ Chen Chung-chi បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​កងកម្លាំង​ជើង​ទឹក​ចិន​ និង​មហា​អំណាច​រុស្ស៊ី​ បាន​ធ្វើ​ឲ្យ​ដែន​សមុទ្រ​តៃវ៉ាន់​ និង​ជប៉ុន​រឹត​តែ​រំជើបរំជួល​ តាម​រយៈ​ការ​សម​យុទ្ធ​រួម​គ្នា​ នៅ​សមុទ្រ​អន្តរជាតិ​នៅ​ក្នុង​សប្ដាហ៍​នេះ​។ ជុំវិញ​បញ្ហា​ខាង​លើ​ លោក​ប្រធានាធិបតី​តៃវ៉ាន់​លោក​ Tsai Ing-wen​ ធ្លាប់​បាន​បដិសេធ​ក្នុង​ការ​រួបរួម​ជា​មួយ​ទីក្រុង​ប៉េកាំង​ ដោយ​អះអាង​ថា​ កោះ​តៃវ៉ាន់​ និង​ចិន​ដី​គោក​ គឺ​ជា​ប្រទេស​តែ​មួយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ចិន​ ក៏​កំពុង​បង្កើន​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង​ជា​មួយ​ប្រទេស​ជិត​ខាង​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ដោយ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េខាងត្បូង​ ទាក់ទង​នឹង​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​ THAAD​  និង​ជម្លោះ​តាម​បណ្ដោយ​ព្រំដែន​ជា​មួយ​ឥណ្ឌា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor