Sponsor
Pisey

រាជធានី​ភ្នំពេញ៖​ ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ  រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​រៀបចំ​ពិធី​អប​អរ​​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​​ក្រោយ​អធិបតីភាព​ សម្តេច​តេជោ ហ៊ុន សែន​ ដែល​នឹង​​មាន​អ្នក​ចូលរួម​ប្រមាណ​ ១ ​ម៉ឺន​នាក់

ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ចាប់ពី​​​​​វេលា​ម៉ោង​​​ ៤​ ល្ងាច​ ដល់​​១០​យប់​​ ដំណើរ​ការ​រលូន​​ និង​សុវត្ថិភាព​ សណ្ដាប់​ធ្នាប់ និង​របៀប​​រយ​​​​​ រដ្ឋបាល​រាជធានី​ភ្នំពេញ​​ អាច​នឹង​ធ្វើ​ផ្អាក​ចរាចរណ៍​ មិន​ឲ្យ​ធ្វើដំណើរ​ឆ្លង​​កាត់​មហាវិថី​ធំ​ៗ​ជុំ​វិញ​ពហុ​កីឡដ្ឋាន​ជាតិ​ ​បណ្ដោះ​អាសន្ន​​​នៅ​អំឡុង​​ម៉ោង​ប្រារព្ធ​ពិធី​ខាងលើ។

អាស្រ័យ​ដូច​ជម្រាប​ខាងលើ សូម​ប្រិយមិត្ត​អ្នកអាន​ ខេឃ្យូប​ គប្បី​បញ្ចៀស​ចរាចរណ៍​របស់​ខ្លួន ប្រសិន​ជា​មាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​តាម​មហាវិថី វិថី​​នៅ​ជុំវិញ​ពហុកីឡដ្ឋាន​ជាតិ​ ចាប់ពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា​នេះ​តទៅ​។​​​​​​

សេចក្ដីប្រកាស
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor