Sponsor
Pisey

កូរ៉េខាងត្បូង​ថា​ រដ្ឋាភិបាល​កូរ៉េខាងជើង​នឹង​ប្រើ​រថយន្ត​ដឹង​មីស៊ីល​ខ្នាត​ធំ​របស់​ចិន​ ដែល​ទើប​​ទិញ​មក​ពី​ទីក្រុង​ប៉េកាំង​ ដើម្បី​ធ្វើតេស្ត​មីស៊ីល​អន្តរទ្វីប​ (ICBM)​ បន្ទាប់​ពី​សាកល្បង​មីស៊ីល​ផ្លោង​ដោយ​ជោគជ័យ​កាល​ពី​ម្សិលមិញ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៧។

ជុំវិញ​បញ្ហា​នេះ​ ប្រធានាធិបតី​អាមេរិក​និយាយ​ថា​ ចិន​មាន​កំហុស​ធ្ងន់​ណាស់​! ដែល​បាន​ខិតខំ​ជួយ​ទំនុក​បម្រុង​ដល់​កូរ៉េខាងជើង​ ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ ដែល​ល្មើស​នឹង​ច្បាប់​អន្តរជាតិ។ លើស​ពី​នេះ​ទៀត រដ្ឋមន្ត្រី​ការ​បទេស​លោក​ Rex Tillerson ​បាន​ថ្កោលទោស​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​មីស៊ីល​អន្តរទ្វីប​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​កំពុង​ដំឡើង​នៅ​តំបន់​ធ្វើតេស្ត​អាវុធ ប្រុង​នឹង​បាញ់​គំរាម​ទីក្រុង​វ៉ាស៊ីនតោន​។

លោក​សង្កត់​ធ្ងន់​ថា​ "សកម្មភាព​សកល​ គឺ​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​គំរាមកំហែង ​ហើយ​ប្រទេស​ណា​ដែល​គាំទ្រ​លោក គីម ជុងអ៊ុន​ ​តាម​រយៈ​យោធា​ ឬ​ សេដ្ឋកិច្ច​នោះ ​នឹង​ត្រូវ​ចាត់​ទុក​ជា​របប​គ្រោះថ្នាក់ និង​ទទួល​ការ​ថ្កោលទោស​យ៉ាង​សក្ដិសម​ពី​សំណាក់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ"។ ​  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor