Sponsor
Pisey

មាន​ការ​បាញ់​ប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ អាំម៉ាន់​ (Amman)​ ប្រទេស​ ហ្សកដានី​ (Jordan )​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ហេតុការណ៍​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC​ បាន​ចុះផ្សាយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​។

មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​ បាន​រាយការណ៍​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញា​ម្នាក់​ បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ជនស៊ីវិល​ ហ្សកដានី​ (បុគ្គលិក​ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម)​ ចំនួន​ ២នាក់​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ និង​ជនស៊ីវិល​ អីុស្រាអែល​ ម្នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្បែរ​ស្ថានទូត​ អីុស្រាអែល​។ ជុំវិញ​ហេតុការណ៍​នេះ​ មន្ត្រី​ប៉ូលិស​ ហ្សកដានី​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ និង​បន្ត​ការ​តាមដាន​នៅ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ មាន​ប្រជាជន​ ហ្សកដានី​ រាប់​ពាន់​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ អាំម៉ាន់​ ប្រឆាំង​នឹង​អីុស្រាអែល​ លើ​ការ​ដំឡើង​ឧបករណ៍​រាវ​រក​លោហធាតុ​នៅ​ឯ​កន្លែង​សក្ការ​បូជា​របស់​សាសនា​អីុស្លាម​ និង​យូដា​ (Jews)​ នៅ​ភាគ​ខាង​កើត​ក្រុង​ ជេរូហ្សាឡឹម​ (Jerusalem)​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor